លក់រឿងបានតម្លៃតិចជាងតម្លៃផលិត Louis Koo ព្រឈមហានិភ័យខាតបង់ធ្ងន់ធ្ងរ

  • 2022-08-15 08:31:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលតារាសម្ដែងឆ្នើមហុងកុងលោក louis Koo សម្ដែងការអន់ចិត្តយ៉ាងខ្លាំងចំពោះស្នាដៃថ្មីដែល ខំប្រឹងផលិតក្នុងខ្សែភាពយន្ដបែបវិទ្យសាស្ត្រ Warriors of Future លក់បានតិចខ្លាំងបំផុតបើធៀប តម្លៃដែលបានចំណាយលើគ្រោងការផលិតរឿងទាំងមូល។

តារាសម្ដែងហុងកុង Louis Koo កំពុងព្យាយាមចូលរួមផ្សព្វផ្សាយយ៉ាងសស្រាក់សស្រាំ ក្នុងការប្រមូល មហាជនឱ្យចូលរួមទស្សនារឿងថ្មីរបស់ខ្លួនសម្ដែង និងបានដាក់ទន់។ អំឡុងពេលផ្សព្វផ្សាយនៃរឿងថ្មីនេះ Louis Koo សម្ដែងការអន់ចិត្តយ៉ាងខ្លាំង និងបានថ្លែងអំពីការប្រឈមមុខការខាត់បង់ទាំងទឹកភ្នែក ដោយរឿងថ្មី Warriors of Future ទើបតែលក់បាន ៤៨.៦លានដុល្លារក្នុងរយៈពេលជាងមួយសប្ដាហ៍ ប៉ុន្តែតួលេខនេះនៅមិនគ្រប់ចំនួននៃថ្លៃដើមដែលបានចំណាយលើការផលិតនៅឡើយទេ ហើយតួលេខនេះបានវាយប្រហារលើការរំពឹងទុក។

ការផលិតរឿងបែប Sci-Fi ទាំងលំបាក ទាំងថ្លៃចំណាយច្រើន បើពេញចិត្តការងារនេះ សូមណែនាំឲ្យ អ្នកផ្សេងទៅមើលរឿងនេះផង” នេះជាសម្ដី Louise Koo ជំរុញឱ្យសាធារណជនម រោងកុន ដើម្បីគាំទ្រភាពយន្តថ្មីរបស់លោក។ យោងតាម Sohu គិតត្រឹមថ្ងៃទី 14 ខែសីហា រកបាន ៤៨.៦ លានដុល្លារដុល្លារនៅលើ Box Office ចំនួននេះមិនត្រូវបានគេចាត់ទុកថាសមនឹងការខិតខំរបស់ក្រុមឡើយ៕

ប្រភព៖ news.zing.vn   អត្ថបទ៖ Kesor