Pep ​ថា​ ជា​ការ​ពិត​ Bernardo Silva ពេញ​ចិត្ត​នឹង​ Barcelona

  • 2022-08-25 11:38:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Pep Guardiola អ្នកចាត់ការ​ក្លឹប​ Manchester City បាន​និយាយ​ទៅ​កាន់​អ្នកកាសែត​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ជា​ការ​ពិត​ ខ្សែបម្រើ​ Bernardo Silva ពេញ​ចិត្ត​នឹង​ក្លឹប​ Barcelona តែ​យ៉ាង​ណា​លោក​ចង់​ឲ្យ​គេ​នៅ​បន្ត​ជា​មួយ​ក្លឹប​លោក​ទៀត​។

កាល​ពី​ពេល​ថ្មីៗ​នេះ​ Bernardo ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា​ គេ​នឹង​ផ្លាស់​ទៅ​កាន់​ Barca ខណៈ​ពេល​ដែល​លោក​ Xavi គ្រូបង្គោល​ Barca ធ្លាប់​និយាយ​ថា​ពេញ​ចិត្ត​រូប​គេ​។

ដូច្នេះ​ហើយ​លោក​ Pep ក៏​បាន​ឆ្លើយ​តប​នឹង​បញ្ហា​ដោយ​លើក​ឡើង​ថា​៖" យើង​ចង់​បាន​ Bernardo Silva បន្ត​ជា​មួយ​យើង​ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ចង់​ឲ្យ​មាន​អ្នក​មិន​សប្បាយ​ចិត្ត​នៅ​ទី​នេះ​ផង​ដែរ​។ ជា​ដំបូង​ហ្នឹង​រឿង​អញ្ចឹង​កើត​ឡើង​បាន​ទាល់​តែ​ក្លឹប​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​ តែ​យ៉ាង​ណា​ច្បាស់​ណាស់​ ខ្ញុំ​ចង់​ឲ្យ​គេ​បន្ត​នៅ​ជា​មួយ​ក្រុម​ខ្ញុំ​ តែ​វា​ក៏​ជា​ពិត​ផង​ដែរ​ដែល​ Bernardo Silva ពេញ​ចិត្ត​នឹង​ Barcelona "។

បើ​តាម​ប្រភព​ជា​ច្រើន​បាន​ឲ្យ​ថា​ Man City មិន​ចង់​ឲ្យ​ Bernardo Silva ចាកចេញ​នោះ​ទេ​ព្រោះ​ជិត​ដល់​ថ្ងៃ​បិទ​ទី​ផ្សារ​ទិញដូរ​លក់​កីឡាករ​ ដូច្នេះ​ពិបាក​ក្នុង​ការ​រក​កីឡាករ​ថ្មី​ជំនួស​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី