Bernardo Silva បញ្ជាក់​ច្បាស់ៗ​ហើយ​ថា​ នឹង​នៅ​បន្ត​ជា​មួយ​ Man City

  • 2022-09-01 12:14:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Bernardo Silva បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ RAC1 នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​នឹង​នៅ​បន្ត​ជា​មូយ​ក្លឹប​ Manchester City ខណៈ​រាល់​ដង​គេ​មិន​ដែល​និយាយ​ច្បាស់ៗ​បែប​នេះ​ទេ​។

កន្លង​មក​នេះ​កីឡាករ​ខាង​លើ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ មាន​ក្លឹប​ដូច​ជា​ក្លឹប​ Barcelona និង​ Paris Saint Germain ដែល​ធ្វើ​ឲ្យ​សម្រេច​ចិត្ត​មិន​ច្បាស់​លាស់​នឹង​អនាគត​បន្ត​នៅ​ Man City ដល់​ថ្នាក់​​ លោក​ Pep Guardiola អ្នកចាត់ការ​ Man City បាន​ត្រឹម​​សង្ឃឹម​គេ​នឹង​បន្ត​ជា​មួយ​ក្រម​លោក​។

យ៉ាង​ណា​នៅ​ក្នុង​ថ្ងៃ​នេះ​ Bernardo បាន​និយាយ​ច្បាស់​ៗថា​៖" ខ្ញុំ​នឹង​បន្ត​នៅ​ក្លឹប​ Manchester City បន្ត​ទៀត​។ ខ្ញុំ​មិន​ទាន់​ទទួល​សំណើ​ក្លឹប​ណា​មួយ​ឡើយ​ អញ្ចឹង​ខ្ញុំ​នឹង​បន្ត​នៅ​ Man City។ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​នៅ​ទី​នេះ​ ហើយ​ការ​សម្រេច​ច្បាស់​លាស់​គឺ​ធ្វើ​រួច​ហើយ​នឹង​នៅ​បន្ត​"។

Bernardo Silva បាន​មក​លេង​ឲ្យ​​ Man City តាំង​ពី​ឆ្នាំ​២០១៧ នឹង​មាន​កុងត្រា​រហូត​ដល់​ឆ្នាំ​២០២៥៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម