ព្រះអើយ! គ្រាន់តែ លីម តិចម៉េង ចេញច្រៀងលើកដំបូង សន្ធឹក Fan បុកចូលមើលឡើងណែនអ៊ីអន២

  • 2022-09-05 04:29:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីកាន់ពានជាផ្លួវការ ទីបំផុត លីម តិចម៉េង ក៏បានបង្ហាញមុខលើកដំបូងក្នុងកម្មវិធីមួយនៅផ្សារទំនើបអ៊ីនអនសែនសុខ ហើយពេលនោះហើយ ដែលគ្រប់គ្នាពិសេស​អ្នកគាំទ្រ​លោក មាន​ការភ្ញាក់ផ្អើល និងរំភើបខ្លាំងពេល​បានជួប Idol ផ្ទាល់។

អ្វីដែល​នឹក​ស្មានមិនដល់ ជាការបង្ហាញមុខដំបូង ក្រោយចប់កម្មវិធីពេលនោះ តិចម៉េង ខ្លួន​ឯងក៏ស្មានមិនដល់ដែរ ដោយសារសន្ធឺកនៃអ្នកគាំទ្រច្រើនហួសប្រមាណ គ្រប់ជាន់ ដែលបង្កើតជាពេល​វេលាប្រវត្តិសាស្ត្រថ្មី​សម្រាប់លោកផ្ទាល់ ហើយទិដ្ឋភាពបែបនេះ មិនខុសពីសន្ធឹកអ្នកគាំទ្រ នៅបណ្ដាប្រទេសជឿណលឿនផ្សេងទៀតទេ។

អ្នកគាំទ្រ​ពិតជា​បាន​បង្ហាញ​ការរំភើប ហើយម្នាក់ៗពេញទៅដោយភាពក្ដុកក្ដួលដែលបានជួបផ្ទាល់នឹង តិចម៉េង ដោយខ្លះមាន​ឱកាសបានថតរូបជាមួយ និងបាននៅកៀកនឹង Idol កំពុងឡើងកូដរូបនេះដោយក្ដីរីករាយ។ មិនថាអ្នកគាំទ្រក្មេងចាស់ ប្រុសស្រី បាន​សម្ដែង​ការសាទរថែមមួយកម្រិតចំពោះកំលោះតូចរូបនេះ ហ់ើយតាមការប៉ាន់ស្មាន នៅពេល​មាន Concert តាមខេត្តនាពេលខាងមុខ ចំនួនអ្នកគាំទ្រនឹងកើនឡើងច្រើនដែរ ដែលនៅចាំស្វាគមន៍ និងសាទរវត្តមានម្ចាស់ពាន Cambodian Idol រដូេះកាលទី ៤ លីម តិចម៉េង

អត្ថបទ៖ ធារី