Messi តាមទាន់កំណត់ត្រាមួយរបស់ Ronaldo នៅ Champions League
- 2022-09-07 03:14:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi តាមទាន់កំណត់ត្រាមួយរបស់ Ronaldo នៅ Champions League
ចន្លោះមិនឃើញ
Lionel Messi បានក្លាយជាកីឡាករទី៤ដែលបង្ហាញខ្លួន១៩រដូវកាលនៅពានរង្វាន់ Champions League ក្រោយចូលលេងឲ្យ PSG យកឈ្នះ Juventus ២-១។
ចាប់ផ្ដើមជាជម្រើសដំបូងលេងទល់នឹង Juventus កីឡាករសញ្ជាតិអាហ្សង់ទីនបានតាមទាន់កំណត់ត្រារបស់ Cristiano Ronaldo និង Ryan Giggs ក្នុងការបង្ហាញខ្លួនលើកទី១៩រដូវកាលនៅ UCL។ Messi ខ្វះតែម្ដងទៀតប៉ុណ្ណោះនឹងតាមស្មើកំណត់ត្រារបស់អ្នកចាំទី Iker Casillas។
Messi វ័យ៣៥ឆ្នាំបានបង្ហាញខ្លួនក្នុងកម្មវិធី Champions League ដំបូងទល់នឹងក្រុម Shakhtar Donetsk ក្នុងរដូវកាល២០០៤-០៥ ហើយមិនដែលខកខានចូលរួមឡើយចាប់តាំងពីពេលនោះមក។ គេធ្លាប់ឈ្នះពាន UCL ចំនួន៤ដង អំឡុងពេលលេងឲ្យ Barcelona។
Ronaldo បានបង្ហាញខ្លួននៅពានរង្វាន់ UCL ១៩រដូវកាលជាប់គ្នា ប៉ុន្តែរដូវកាលនេះបានខកខានដោយសារតែ Manchester United គ្មានកៅអីទៅលេងពានរង្វាន់ខាងលើ៕