អាថ៌កំបាំងថែរក្សាសម្រស់ដ៏សំខាន់ប្រចាំថ្ងៃរបស់ ព្រះមហាក្សត្រិយ៍ Elizabeth II

  • 2022-09-12 02:54:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះមហាក្សត្រិយ៍ Elizabeth II គឺជាក្សត្រីយានីដែលបាន​បំបែកកំណត់ត្រា ក្នុងការគ្រងរាជ្យរយៈពេល​យូរបំផុតប្រចាំប្រវត្តិសាស្ត្រ គឺដល់ទៅ ៧០ឆ្នាំ និង​​ ២១៤ថ្ងៃ (គិតត្រឹមថ្ងៃទ្រង់យាងសោយព្រះទិវង្គត)។ ទោះជាយ៉ាងណា ព្រះអង្គក៏ត្រូវ​បាន​គេ​កោតសរសើរមិនដាច់ពីមាត់ ពីសម្រស់ដ៏ស្រស់ស្អាត និង​ចែងចាំងជានិច្ច បើទោះជាទ្រង់​មាន​ព្រះជន្មច្រើនក៏ដោយ។

យោងតាមសៀវភៅចេញផ្សាយដែលមានឈ្មោះថា «Long Live the Queen,» របស់ Bryan Kozlowskim បានចែករំលែកនូវទម្លាប់នៃការថែរក្សាសុខភាព និងតិចនិកថែសម្រស់របស់ ព្រះមហាក្សត្រិយ៍ Elizabeth II ដោយបញ្ជាក់ខ្លីៗដូចតទៅ៖

១. ព្រះមហាក្សត្រិយ៍ តែង ហាត់ព្រះកាយ (ហាត់ប្រាណ) ស្ទើររាល់ថ្ងៃ ទ្រង់តែងយាងលឿនៗ (ដើរលឿន) ជាមួយនឹង​សត្វសុនខចិញ្ចឹមជាច្រើនក្បាល របស់ទ្រង់។ ដោយឡែក ក៏នៅមានពេល​ខ្លះ ទ្រង់ជិះសេះដែរ។

២. ព្រះមហាក្សត្រិយ៍ ​តែងយកព្រះទ័យទុកដាក់ក្នុង ការផ្ទុំឲ្យបាន​ដិតដល់ ពោលយ៉ាងតិច ម៉ោងជារៀងរាល់ថ្ងៃ។ យោងតាមការសិក្សា ពីសាកលវិទ្យាល័យ University of Warwick បាន​ឲ្យដឹង​ថា មនុស្សដែល​បាន​ទទួល​ទានដំណេក តិច​ជាង ៦ម៉ោង ក្នុងមួយថ្ងៃ នឹង​ប្រឈម​ទៅ​នឹង​ការស្លាប់មុនអាយុ ភាគរយខ្ពស់។

៣. ព្រះមហាក្សត្រិយ៍ តែងចៀសមិនឲ្យត្រូវ​កម្ដៅព្រះអាទិត្យទេ ដោយគេចពីពន្លឺនេះតាមដែលអាចធ្វើបាន រាប់ទសវត្សហើយ។ បើទ្រង់ចេញក្រៅ ភាគច្រើន គឺតែក្នុងអំឡុងពេល អាកាសធាតុត្រជាក់ ឬក្ដៅដោយមានសំណើម មិនមែនក្ដៅស្ងួតទេ។

៤. ព្រះមហាក្សត្រិយ៍ មិនតុបតែងព្រះភ័ក្ត្រដោយប្រើម្ស៉ៅក្រាស់ៗទេ គឺលាបបន្តិចបន្តួច ស្ទើរតែមើលមិនដឹងផង។ ចំណែក Cream លាបព្រះភ័ក្ត្រ ដែលទ្រង់ប្រើ មិនមានតម្លៃថ្លៃដូចមនុស្សទូទៅស្មានទេ។ Cream ទាំងនោះ គ្រាន់តែជា Cream ធម្មតា ដែល​ជួយស្បែកទ្រង់ ឲ្យមានសំណើមប៉ុណ្ណោះ។

៥. ការតមព្រះស្ងោយក៏ជាគន្លឹះសំខាន់ក្នុងការថែសម្រស់របស់ ព្រះមហាក្សត្រិយ៍ដែរ។ ទ្រង់សព្វព្រះទ័យ សោយអាហារបែប​សាមញ្ញៗប៉ុណ្ណោះ ប៉ុន្តែចៀសវាងពីអាហារណា​ដែល​មាន​ជាតិស្ករច្រើន។

៦. ជារឿងភ្ញាក់ផ្អើលមួយទៀត ព្រះមហាក្សត្រិយ៍ សព្វព្រះទ័យ​សោយ ភេសជ្ជៈដែលមានជាតិអាល់កុល ៤ប្រភេទក្នុងមួយថ្ងៃ។ ថ្ងៃខ្លះទ្រង់សោយ Gin ឬ Wine ឬ Martinis ឬ Champagne (ស្រាសាំប៉ាញ) មុនពេលទ្រង់យាងចូលក្រឡាបន្ទំ។

ក្រៅពីទម្លាប់ខាងលើ ព្រះអង្គ ក៏សព្វព្រះទ័យក្នុងការចំណាយពេល អានព័ត៌មាន ឬសិក្សាពីនេះពីនោះ ដើម្បីបង្កើនចំណេះដោយខ្លួនទ្រង់ដែរ៕

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម