​គន្លឹះ​សំខាន់​ៗ ធ្វើ​ឲ្យ​ការ​អាន​ឆាប់​ចាំ​ខុស​ធម្មតា ល្អ​បំផុត​សម្រាប់​បង​ប្អូន​ត្រៀម​ប្រឡង​បាក់​ឌុប

  • 2022-09-16 03:31:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​តែ​ប្រមាណ ៣ខែ​ទៀត​ប៉ុណ្ណោះ ការ​ប្រឡង​ដ៏​សំខាន់​ក្នុង​ជីវភាព​សិស្ស​​វិទ្យាល័យ​នឹង​មក​ដល់។ ក្នុង​វេលា​នេះ ​សិស្ស​ម្នាក់​ៗ គប្បី​ព្យាយាម​ធ្វើ​លំហាត់ និង​​ទន្ទេញ​មេរៀន។ និយាយ​ពី​ការ​ទន្ទេញ​មេរៀន ខ្លះ​ឆាប់​ចាំ ខ្លះ​មិន​ងាយ​​ឆាប់​ចាំ ប៉ុន្តែ​មាន​គន្លឹះ​ខ្លះ​អាច​ជួយ​កែ​ខៃ​បាន​ដែរ។

តាម​អ្នកឧកញ៉ា វេជ្ជ.បណ្ឌិត គួច ម៉េងលី ការ​ដែល​ទន្ទេញ​មេរៀន​ឆាប់​ៗ ឬ​មិន​ឆាប់​ចាំ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​សមត្ថភាព​ខួរ​ក្បាលយ៉ាង​ពិត​ប្រាកដ។ យ៉ាងណា​ត្បិត​តែ​ខួរ​ក្បាល​មនុស្ស​ម្នាក់​ៗ មាន​គុណភាព​ខុស​ៗគ្នា​ពី​កំណើត​ក៏​ពិត​មែន ប៉ុន្តែ​ជា​រួម​វា​ក៏​ត្រូវ​មាន​ការ​ចូល​រួម​អំពី​បែប​បទ​នៃ​ការ​រស់​នៅ​ខ្លះ​ដែរ។

អ្នកញ៉ា វេជ្ជ.បណ្ឌិត បាន​លើក​ឡើង​ថា ការ​ដែល​យើង​អាន​មេរៀន​មិន​សូវ​ចាំ ឬ​មិន​ងាយ​ចាំ គឺ​ដោយ​សារ​តែ​រាងកាយ ឬ​ខួរ​ក្បាល​​យើង​ខ្វះវីតាមីន ប្រូតេអ៊ីន ខ្វះគ្រាប់​ឈាម ខ្វះ​កាល់​ស្យូម​ជា​ដើម។ ថ្លែង​នៅ​ក្នុង​ពិធី​ជួប​ជុំ​និស្សិត​របស់​អ្នកឧកញ៉ា​ផ្ទាល់ អ្នក​ឧកញ៉ា បាន​ផ្ដល់​ដំបូន្មាន​ចំនួន ៣ ពាក់​ព័ន្ធ​នឹង​ការ​រស់​នៅ និង​ទទួល​ទាន ដើម្បី​កែ​ខៃ​សមត្ថភាព​ខួរ​ក្បាល​មិន​សូវ​ចាំ​មេរៀន។

រូបភាព៖ទំព័រ​ហ្វេសប៊ុក​អ្នក​ឧកញ៉ា គួច ម៉េងលី

១.ញុំា​អាហារ​ឲ្យ​មាន​គ្រប់​គ្រាន់ ដោយ​ផ្តោត​ទៅ​អាហារ​មាន​វីតាមីន C ប្រូតេអ៊ីន ព្យាយាម​ញុំា​ទឹក​ដោះគោ​ស្រស់...ផ្លែ​ឈើ​ជា​ដើម។

២.គេង​ឲ្យ​បាន​គ្រប់​គ្រាន់៖ ការ​គេង​បាន​គ្រប់​គ្រាន់ ធ្វើ​ឲ្យ​ខួរ​ក្បាល​ស្ងប់ ជំនួយ​ដល់​ការ​ផ្ចង់​ស្មារតី​បាន​ល្អ​នៅ​ពេល​អាន​សៀវភៅ

៣.ហាត់​ប្រាណ​៖ ការ​ហាត់​ប្រាណ ធ្វើ​ឲ្យ​បែក​ញើស ចេញ​ជាតិ​ពុល អំណោយ​ផល​ធ្វើ​ឲ្យ​សារពាង្គកាយ​ទាំង​មូល​មាំមួន។ ថែម​ពី​លើ​នេះ វា​ក៏​ឲ្យ​ស្រឡះ​ខួរ​ក្បាល​ល្អ​ដែរ។

អនុវត្ត​បន្ថែម​គន្លឹះ​ទាំង៣ នេះ អ្នកឧកញ៉ា​វេជ្ជ.បណ្ឌិត គួច ម៉េងលី ធានា​ថា ប្អូន​ៗ​នឹង​ទន្ទេញ​មេរៀន​ឆាប់​ចាំ ជាង​ធម្មតា​មិន​ខាន៕

អត្ថបទ៖ ទារិកា