ការ​ប្រឡង​ជិត​មក​ដល់ បង្ហាញ​ជូន​ឃ្លាំង​វិញ្ញាសារ​កំណែ​មុខ​វិជ្ជា​មួយ​ចំនួន សម្រាប់​រៀន​ត្រៀម

  • 2022-09-20 00:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ពេល​នេះ មាន​ពេល​ប្រមាណ​តែ​ជាង ២ខែ​ទៀត​ប៉ុណ្ណោះ ដែល​សិស្សានុសិស្ស​ត្រូវ​​ប្រឡង​សញ្ញាប័ត្រទុតិយភូមិ ឬ​បាក់​ឌុប។ វេលា​នេះ ជា​វេលា​ដែល​ប្អូន​ត្រូវ​ប្រឡង ត្រូវ​ប្រឹង​ប្រែង​មើល​មេរៀន ឬ​ធ្វើ​លំហាត់ ដែល​ទាម​ទារ​នូវ​សំណៅ​ឯកសារ​ជំនួយ​ជា​ច្រើន។

ចំពោះ​បញ្ហា​នេះ ក្រសួង​អប់រំ​យុវជន និង​កីឡា ថ្មី​ៗ​នេះ ក៏​បាន​ដាក់​ជា​សាធារណៈ​នូវ​បណ្ដុំ​មេរៀន ក៏​ដូច​ជា​កំណែ​វិញ្ញាសារ​នៃ​មេរៀន​មួយ​ចំនួន​ជា​បណ្ដើរ សម្រាប់​ប្អូន​ៗ​ប្រើ​ប្រាស់​ក្នុង​ការ​សិក្សា​ត្រៀម​ការ​ប្រឡងដែល​នឹង​មក​ដល់​​នា​ពេល​ខាង​មុខ។

គិត​ត្រឹម​ថ្ងៃ​ទី ២០ កញ្ញា ២០២២​នេះ ក្រសួង​អប់រំ​បាន​ដាក់​ចេញ​នូវ​កំណែ​វិញ្ញាសារ​ចំនួន ២​មុខ​វិជ្ជា​ហើយ ក្នុង​នោះ​មាន កំណែ​វិញ្ញាសារ​រូបវិទ្យា ដើម្បី​ចូល​ទៅ​ទាញ​យក​ឯកសារ​មេរៀន​សូម​ចុច​លើ​តំណរ​នេះ។

កំណែ​វិញ្ញាសារ​មេរៀន​ទី​២ គឺ​ភាសា​ខ្មែរ ដើម្បី​ចូល​ទៅ​ទាញ​យក​ឯកសារ​មេរៀន​សូម​ចុច​លើ​តំណរ​នេះ។ តាម​ការ​បញ្ជាក់​របស់​ក្រសួង កម្រងវិញ្ញាសា និងអត្រាកំណែ ទាំង​ពីរ​មុខ​ខាង​លើ បានប្រមូលចងក្រងនូវរាល់ វិញ្ញាសាមួយចំនួនរបស់ក្រសួងដែលធ្លាប់ចេញពីឆ្នាំ២០១៤ ដល់២០១៩ ទាំងថ្នាក់វិជ្ជាសាស្ត្រ សង្គមនិងថ្នាក់វិទ្យាសាស្ត្រ អមជាមួយនឹងអត្រាកំណែរស្រាប់។

សមាជិកក្រុមទាំងអស់គ្នា បានខិតខំប្រឹងប្រែង តស៊ូព្យាយាម អស់ពីកម្លាំងកាយចិត្ត ទាំងយប់ទាំងថ្ងៃ ក្នុងការចងក្រង និងស្វែងរកឯក សាររហូតមក ទើបអាចធ្វើឱ្យស្នាដៃមួយនេះ បានប្រសូតលេចចេញជារូបរាងឡើងមក ដើម្បី ទុកជាជំនួយបន្ថែមក្នុងការដឹកដៃសិស្សានុសិស្សឱ្យទទួលបានជោគជ័យនាពេលប្រលងខាងមុខ។

តាម​កាល​វិភាគ​ថ្មី ការ​ប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិ នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​០៥ និង​ទី​០៦ ខែ​ធ្នូ​ ឆ្នាំ​២០២២ខាង​មុខ​នេះ៕​

អត្ថបទ៖ ទារិកា