មេ​ Juventusថា​ នឹង​មិន​បណ្ដេញ​ Allegri ចេញ​ពី​តំណែង​ទេ​ ទោះ​អ្នក​គាំទ្រ​បាន​ទាមទារ​ក្ដី​

  • 2022-09-19 13:02:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Maurizio Arrivabene នាយកប្រតិបត្តិ​ក្លឹប​ Juventus បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​ថ្ងៃ​នេះ​ ដោយ​បញ្ជាក់​ជំហរ​នឹង​មិន​បណ្ដេញ​ លោក​ Massimiliano Allegri គ្រូ​បង្គោល​ក្រុម​សេះបង្គង់​នេះ​ពី​តំណែង​ នោះ​​ទេ​ ទោះ​ត្រូវ​បាន​អ្នក​គាំទ្រ​ទាមទារ​ក្ដី​ព្រោះ​ដឹកនាំ​ទទួល​លទ្ធផល​មិន​អាច​ទទួល​យក​បាន​។

លោក​ Arrivabene បាន​និយាយ​ថា​៖" រឿង​រ៉ាវ​នឹង​កាន់​តែ​មាន​ភាព​រញេរញៃ​ហើយ​ បើ​បណ្ដេញ​ Allegri នៅ​ក្នុង​ពេល​នេះ​។ Allegri មាន​គម្រោង​ការងារ​គម្រោង​ដឹកនាំ​អភិវឌ្ឍ​ Juventus នេះ​ក្នុង​រយៈពេល​៤ឆ្នាំ​ទៅ​មុខ​ អញ្ចឹង​គឹ​ថា​យើង​មាន​គម្រោង​រយៈពេល​វែង​នៅ​ទី​នេះ​ ហើយ​ខ្ញុំ​ក៏​ពាក់ព័ន្ធ​នឹង​គម្រោង​ហ្នឹង​ផង​ដែរ​ក្នុង​នាម​ជា​ CEO មួយ​រូប​ "។

រាប់ទាំង​ប្រកួត​ក្នុង​ Serie A និង​ UEFA Champuions League លោក​ Allegri ដឹកនាំ​បាន​៩ប្រកួត​ហើយ​នៅ​ក្នុង​រដូវកាល​ប៉ុន្តែ​លទ្ធផល​ឈ្នះ​ប្រកួត​បាន​តែ​២ដង​ប៉ុណ្ណោះ​ក្នុង​ Serie A និង​ចេញ​ប្រកួត​ទាំង​២ដង​តែ​ម្ដង​ ក្នុង​ UCLដោយ​លទ្ធផល​បែប​នេះ​នៅ​ខណៈ​នេះ​ Juventus ឈរ​លើ​ចំណាត់​ថ្នាក់​ទី​៨ មាន​១០ពិន្ទុ​ ក្នុង​តារាង​ប្រកួត​ Serie A ខណៈ​ Napoli ក្រុម​នាំ​មាន​១៧ពិន្ទុ​។

ព្រោះ​តែ​លទ្ធផល​មិន​ល្អ​បែប​នេះ​ អ្នកគាំទ្រ​ទាមទារ​ឲ្យ​បណ្ដេញ​លោក​ចេញ​ ដោយ​ជំនួស​វិញ​ដោយ​ លោក​ Thomas Tuchel អតីត​អ្នកចាត់ការ​ Chelsea ដែល​ទើប​ត្រូវ​បាន​ក្លឹប​បញ្ចប់​តួនាទី​៕

អត្ថបទ៖ ហ៊ីម រស្មី