យ៉ា សុផាន់ម៉ៃ ៖”ខ្ញុំមិនប្រកាន់ថាប្រុស ឬស្រី ឱ្យតែខ្ញុំពេញចិត្ត ខ្ញុំនឹងទទួលយក”

  • 2022-09-20 07:12:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជនធ្លាប់តែបានឃើញការសម្ដែងរួមគ្នារបស់តារាស្រី យ៉ា សុផាន់ម៉ៃ និងស្រីស្អាត ចាន់តារា អ្នកទាំងពីរដើរតួក្នុងសម្ដែងជា ស្រឡាញ់ភេទដូចគ្នា ដែលហៅថាស្រីស្រឡាញ់ស្រី ឬហៅថា GL ប៉ុន្តែ សម្រាប់មិត្តភាពអ្នកទាំងពីរមិនមែនមានត្រឹមក្នុងសម្ដែងប៉ុណ្ណោះទេ សូម្បីតែមនោសញ្ចេតនានៅ ក្រៅឆាកក៏ស្និទ្ធស្នាល និងផ្អែមល្ហែមមិនធម្មតាប៉ុន្មានដែរ។

បើយោងតាមកិច្ចសម្ភាសជាមួយសារព័ត៌មានក្នុងស្រុក យ៉ាង សុផាន់ម៉ៃ និងកញ្ញា ចាន់តារា បានថ្លៃ ប្រាប់ពីអារម្មណ៍អំឡុងពេលថត ក្រោយថត និងជាពិសេសអំពីទំនាក់ទំនងផ្លូវការរវាងអ្នកទាំងពីរដែល ជាមនុស្សស្រីដូចគ្នា។ មិនខ្មាសអៀនច្រើន សុផាន់ម៉ៃ បានថ្លែងថាមែនទែនអ្នកទាំងពីរគ្រាន់តែមានអា រម្មណ៍ស្និទ្ធជាមួយគ្នាក្នុងពេលថតប៉ុណ្ណោះព្រោះក្នុងរឿងនេះមានប្លង់ថតផ្អែមល្ហែម និងឈុតឆាថើបមាត់ ផ្ទាល់ៗតែមង្ដ ដែលសកម្មភាពទាំងនេះបានជម្រុញចិត្តរបស់អ្នកទាំងពីរកាន់តែស៊ីចង្វាក់ ស្និតស្នាលនិង គ្នាបេះមិនចេញ។

យ៉ា សុផាន់ម៉ៃ បានថ្លែងថា៖ “ខ្ញុំមិនខ្វល់ទេថាស្នេហារវាងស្រី និងប្រុស សំខាន់ពួកយើងអាចសាង អនាគតជាមួយគ្នា ស្រឡាញ់គ្នាចិត្តនិងចិត្ត ព្រោះពេលខ្លះស្រីនិងស្រី ប្រុសនិងប្រុសក៏គេអាចសាង អនាគតជាមួយគ្នាបាន ហើយខ្ញុំក៏មិនប្រាន់ដែលថាមនុស្សស្រី ឬមនុស្សប្រុសសំខាន់ខ្ញុំអាចទុកចិត្តគេ ធ្វើជាពន្លឺព្រះអាទិត្យសម្រាប់ខ្ញុំ មើលថែខ្ញុំ ស្រឡាញ់គ្រួសារខ្ញុំ ខ្ញុំទទួលយកគេបាន ប៉ុន្តែខ្ញុំសុំមើល ចរិកគេសិន”។

តារាស្រីរូបនេះបន្តថាដំបូងឡើងអ្នកទាំងពីរនៅមានភាពខ្មាស់អៀនលែងមិនសូវចូលគ្នា និងហាក់មាន ភាពសង្ស័យច្រើន ប៉ុន្តែក្រោយបានស្គាល់គ្នាក៏មានទំនាក់ទំនងល្អ។ ដោយឡែកតារាស្រីរូបនេះនៅមិន ទាន់បញ្ជាក់ជាផ្លូវការ ១០០ភាគរយទេថាអ្នកទាំងពីរពិតជាមានទំនាក់ទំនងស្នេហាជាមួយគ្នា៕

អត្ថបទ៖ Kesor