មានដឹងអត់ថាភ្ជុំឆ្នាំនេះ ABA ចែកប្រាក់ 10,000រៀល

  • 2022-09-22 01:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតិថិជន ABA Mobile ទាំងអស់នឹងទទួលបានប្រាក់ 10,000រៀល ពី ABA ភ្លាមៗ នៅពេលធ្វើការផ្សព្វផ្សាយបន្តអំពី អត្ថប្រយោជន៍នៃការប្រើប្រាស់សេវាធនាគារ ABA ដល់មិត្តភក្តិ ក្រុមគ្រួសារ និងអ្នកដែលមានតម្រូវការ! ការចែករំលែក ជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ខ្មែរយើង ហើយជាធម្មតា យើងប្រតិបត្តិបែបនេះ មិនថាមុន ក្រោយ ឬអំឡុងពេលពិធីបុណ្យទាននានានោះឡើយ។ ជាមួយ ABA ការប្រតិបត្តិវប្បធម៌ចែករំលែក កាន់តែមានភាពងាយស្រួល។

ដើម្បីចូលរួមប្រម៉ូសិន ទទួលប្រាក់ 10,000រៀល អ្នកគ្រាន់តែ៖

1.បើកកម្មវិធី ABA Mobile របស់អ្នក ចុចម៉ឺនុយឆ្នូតបីនៅជ្រុងឆ្វេងខាងលើ

2.រួចចុចយកពាក្យ ណែនាំដល់មិត្តភក្តិ

3.ចុចលើពាក្យ ណែនាំ រួចផ្ញើលីងណែនាំទៅកាន់មិត្តភក្តិរបស់អ្នក

អ្នកអាចជួយអ្នកដែលទទួលលីងនោះ ក្នុងការបើក គណនីរហ័ស និងដាក់ប្រាក់ចូលគណនីថ្មីនោះក្នុងចំនួនណាមួយ ពេលនោះ ទាំងអ្នកណែនាំ និងអ្នកបើកគណនីរហ័ស នឹងទទួលបានទឹកប្រាក់រង្វាន់ ក្នុងម្នាក់ៗ 10,000 រៀលនៅក្នុងដំណាច់ថ្ងៃដែលគណនីបានបើក និងដាក់ប្រាក់ចូលដោយជោគជ័យនោះតែម្ដង! ទទួលយក អត្ថប្រយោជន៍ក្នុងពេលប្រូម៉ូសិននេះ ដើម្បីចែករំលែកអ្វីដែលល្អៗជាមួយគ្នា។ សិទ្ធិចូលរួម: អតិថិជនទាំងអស់ដែលកំពុងប្រើប្រាស់ ABA Mobile និងអតិថិជនថ្មីដែលបើកគណនីរហ័ស ABA។

រយៈពេលប្រូម៉ូសិន: 20 កញ្ញា – 3 តុលា 2022

ដំណើរការប្រូម៉ូសិន

រង្វាន់ទឹកប្រាក់ 10,000 រៀល សម្រាប់ខ្លួនអ្នក និង 10,000 រៀលទៀត សម្រាប់អ្នកដែលទទួលការណែនាំពីអ្នក តាមមុខងារ ណែនាំដល់មិត្តភក្តិ របស់ ABA Mobile ដោយប្រើលីងណែនាំនោះ ដើម្បីបើកគណនីរហ័ស ABA ថ្មី រួចបញ្ចូលទឹកប្រាក់ក្នុងចំនួនណាមួយក្នុងគណនីថ្មីនោះ។

លោកអ្នកដែលបើកគណនីរហ័សថ្មី អាចបញ្ចូលទឹកប្រាក់បាន តាមរយៈការផ្ទេរប្រាក់ពីអ្នកដែលមាន ABA ដូចគ្នា និងផ្ទេរពីធនាគារផ្សេង, ដាក់ប្រាក់តាមម៉ាស៊ីន ដូចជាម៉ាស៊ីនដាក់ប្រាក់ ឬម៉ាស៊ីនដក-ដាក់ប្រាក់, ផ្ទេរប្រាក់ពី Wing, TrueMoney, ឬគណនី Bakong។ អានបន្ថែមទីនេះ

អត្ថបទថ្មី