ព្យុះទីហ្វុង វាយប្រហារខេត្តមួយរបស់ហ្វីលីពីន បង្ករឱ្យមានការខូចខាតផ្ទះសម្បែង និងមនុស្សស្លាប់

  • 2022-09-27 03:52:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្យុះទីហ្វុង Noru បានវាយប្រហារកោះ Luzon ប្រទេសហ្វីលីពីន បណ្តាឱ្យមានភ្លៀងធ្លាក់ខ្លាំងបង្កទៅជាទឹកជំនន់ជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ។

ទឺកជំនន់នៅតែបន្តជន់លិចផ្ទះប្រជាជន និង ហូរកាត់តាមដងផ្លូវនៃខេត្ត Bulacan ដោយគេសង្កេតឃើញថាបង្កការលំបាកទៅដល់ការធ្វើដំណើររបស់ពលរដ្ឋដែលរស់នៅតំបន់នោះ។ ព្យុះទីហ្វុងនេះ ក៏បានឆក់យកជីវិតពលរដ្ឋហ្វីលីពីន ៥នាក់ផងដែរ ខណៈមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បោកបក់ស្ទើរកួចយកទាំងផ្ទះពលរដ្ឋទៅជាមួយទៀត។

យ៉ាងណានេះជាគ្រោះធម្មជាតិ ដែលជៀសមិនផុតឡើយហើយប្រជាជនបានចេញប្រកបរបរតាមធម្មតាវិញហើយ បើទោះបីជាទឹកនៅតែមិនទាន់ស្រកទៅវិញនៅឡើយក្តី។ កត្តាមួយទៀតគេសន្និដ្ឋានថានេះ ជាបម្រែបម្រួលអាកាសធាតុដែលបណ្តាលមកពីស្រទាប់ផែនដីរងការបំផ្លាញបន្តិចម្តងៗពីការបំភាយឧស្ម័នជាដើម៕

ប្រភព៖ MSN   ប្រែសម្រួល ៖ សង្ហា

អត្ថបទថ្មី