ឥណ្ឌូណេស៊ី គឺជាប្រទេស​តែមួយគត់នៅអាស៊ាន ដែលមានព្រំដែនជាប់នឹង ទ្វីបពីរផ្សេងគ្នា

  • 2022-09-29 01:04:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិភពលោកនេះ មានទ្វីបទាំងអស់ចំនួន ៧ រួមមានដូចជា អាស៊ី, អាហ្វ្រិក, អាមេរិកខាងជើង, អាមេរិកខាងត្បូង, អឺរ៉ុប, អូសេអានី និងអង់តាទិក។ ក្នុងនោះ​មាន​ប្រទេស​ខ្លះ គឺស្ថិតនៅជាប់ទ្វីប២តែម្តង រួមមានដូចខាងក្រោម៖

-ឥណ្ឌូណេស៊ី៖ ជាប្រទេស​ដែលមានកោះច្រើនជាងគេក្នុងពិភពលោក ក្នុងនោះកោះភាគច្រើនរួមទាំងរដ្ឋធានីហ្សាកាតា គឺស្ថិតក្នុងទ្វីបអាស៊ី (តំបន់អាស៊ីអាគ្នេយ៍) ប៉ុន្តែ ខេត្ត Papua ដែលមានព្រំដែន​ជាប់​ប្រទេសប៉ាពូ​ញ៊ូវហ្គីណេ គឺស្ថិតនៅលើ​កោះ​ដែលជាទ្វីប​អូសេអានី។

-រុស្ស៊ី៖ ជាប្រទេសធំជាងគេ​បំផុត​ក្នុង​ពិភពលោក ហើយភាគធំដីរុស្ស៊ី ដូចជាតំបន់​ស៊ីបេរី ត្រូវ​បានរាប់ចូលក្នុងទ្វីបអាស៊ី និង​មួយផ្នែកទៀត​ដែល​មានរដ្ឋធានី​មូស្គូ ស្ថិត​ក្នុងទ្វីបអឺរ៉ុប។

-កាហ្សាក់ស្ថាន៖ ភាគច្រើន​បំផុត​នៃប្រទេស​គឺស្ថិតនៅក្នុងទ្វីបអាស៊ី ប៉ុន្តែផ្នែកខ្លះនៅភាគលិច​គឺជាប់ទ្វីបអឺរ៉ុប។

-អេហ្ស៊ីប៖ ជាប្រទេសស្ថិតក្នុងទ្វីបអាហ្វ្រិក ប៉ុន្តែតំបន់ស៊ីណៃ ដែលនៅប៉ែកខាងកើត​នៃព្រែកជីកស៊ុយអេ គឺនៅជាប់ទ្វីបអាស៊ី (មជ្ឈិមបូព៌ា)។

-ប៉ាណាម៉ា៖ ជាប្រទេស​ដែល​នៅស្ថិតចំណុចបែងចែករវាង​អាមេរិកខាងជើង និង​អាមេរិកខាងត្បូង។

-តួកគី៖ ក្រុង​អ៊ីស្តានប៊ុល​ នៃប្រទេសនេះ គឺ​ស្ថិតនៅ​ចំណុចខណ្ឌចែក​រវាងអឺរ៉ុប និងអាស៊ី។

ក្រៅពីនេះក៏មាន​ដូចជា ប្រទេស​អាហ្ស៊ែបៃហ្សង់ អាមេនី និង​ហ្សកហ្ស៊ី ជាប្រទេសជាប់គ្នា ហើយក៏ជាប្រទេស​ដែល​មាន​ផ្នែកខ្លះស្ថិតក្នុងទ្វីបអាស៊ី និងអឺរ៉ុប​ដូចគ្នា៕

អត្ថបទពេញនិយម