អ្នកប្រើ iOS 16 ចង់ចំណេញមេម៉ូរី កុំភ្លេចមើលមុខងារថ្មីក្នុង Photos

  • 2022-09-29 02:27:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រើ iPhone អាចថត រូបឬវីដេអូ ស្ទួនគ្នា ជួនកាលក៏ច្រលំដៃកូពីធ្វើឱ្យស្ទួនគ្នា ធ្វើឱ្យណែនដល់មេម៉ូរូ។ ដូចនេះអាចចូលទៅលុបវិញបាន ក្នុងកម្មវិធី Photos ដែលមានចាប់ពី iPhone ប្រើ iOS 16 ឡើងទៅ។

របៀបលុប រូបថតឬវីដេអូ ស្ទួនគ្នា៖

  • បើកកម្មវិធី Photos > Albums > អូសចុះក្រោមបង្អស់
  • អ្នកនឹងឃើញអាល់ប៊ុម Duplicates បន្ទាប់មកធ្វើការលុប ឬទុកតាមចំណូលចិត្តរបស់អ្នកបាន។

គួរបញ្ជាក់ដែរថា មុខងារនេះអ្នកខ្លះអាចមិនឃើញ ហេតុផលមានពីរ ទី១ព្រោះអ្នកមិនមានរូបឬវីដេអូស្ទួនគ្នា ទី២មុខងារនេះត្រូវការពេលដំណើរការខ្លះ វាដំណើរការនៅពេល iPhone ចាក់សោ និងបញ្ចូលថ្មចោល បន្ទាប់ពីអាប់ឌែតទៅកាន់ iOS 16 រួចរាល់៕

អត្ថបទ៖ កុសល

អត្ថបទពេញនិយម