អនុ​ប្រធាន​ក្លឹប​ Barca យល់​ថា Messi នៅ​តែ​អាច​ត្រលប់​មក​វិញ

  • 2022-10-06 13:22:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុ​ប្រធាន​ក្លឹប​ Barcelona លោក Eduard Romeu យល់​ថា ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi នៅ​តែ​អាច​ត្រលប់​មក​លេង​នៅ​ក្លឹប​នេះ​វិញ ស្រប​ពេល​ដែល​កុងត្រា​នៅ​ក្លឹប​បារាំង​ Paris Saint-Germain របស់​កីឡាករ​រូប​នេះ នឹង​ផុត​កំណត់​នៅ​ឆ្នាំ២០២៣។

លោក​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ សប្ដាហ៍​មុន​ថា៖ «បើ​និយាយ​ពី​រឿង​ហិរញ្ញវត្ថុ​ វា​អាច​ទៅ​រួច​ ព្រោះ​ថា បើ​ [Messi] ត្រលប់​មក​វិញ នោះ​គេ​នឹង​មក​វិញ​ជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន»។

«ប៉ុន្តែ​ការ​សម្រេច​ចិត្ត​ក្នុង​ការ​យក​ Messi មក​វិញ​ អាស្រ័យ​លើ​ក្រុម​ការងារ​គ្រូ​បង្វឹក និង​កីឡាករ​»។ នេះ​ជា​ការ​បន្ថែម​របស់​លោក។

Messi បាន​ចាកចេញ​ពី​ Barcelona កាល​ពី​ឆ្នាំ២០២១ ទៅ​កាន់​ក្លឹប​បារាំង PSG ខណៈ​ពេល​ដែល​ក្លឹប​កាតឡាន់​មួយ​នេះ​លំបាកលំបិន​ផ្នែក​ថវិកា៕

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ ហ៊ីម រស្មី