រួសរាន់ឡើង ចំនួនមានកំណត់! ទិញឡានភ្លាមបានមាសភ្លាម ពី Toyota Hilux Revo V-Edition ឆ្នាំ2023

  • 2022-10-20 03:46:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota Cambodia ដែលជាក្រុមហ៊ុននាំចូលរថយន្ត Toyota ផ្លូវការ នៅក្នុងប្រទេសកម្ពុជា បានដាក់ប្រូម៉ូសិនពិសេសថ្មី ដោយ រាល់ការកក់រថយន្ត Toyota Hilux Revo V-Edition នៅក្នុងខែតុលា ឆ្នាំ២០២២នេះ អតិថិជននឹងទទួលបានមាសសុទ្ធភ្លាមៗ។

គ្រប់គ្នាបានដឹងហើយថា Toyota Hilux Revo V-Edition ជារថយន្តដែលស្ថិតក្នុងចំណាត់ថ្នាក់កំពូលមួយរបស់តូយ៉ូតា ដែលមានតម្លៃពិសេស ហើយពោរពេញដោយភាពធន់ រឹងមាំ ផ្តល់ទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ ដោយសាររថយន្តនេះជាប្រភេទ Pick-Up ឈានមុខគេ ទាំងគុណភាព និងកម្លាំងពីអ្នកប្រើប្រាស់ទូទាំងពិភពលោក អស់រយៈពេលជាង ៥០ឆ្នាំមកហើយ។

រថយន្ត Toyota Hilux Revo V-Edition ស៊េរីឆ្នាំ ២០២៣ ទទួលការកក់ជាមួយតម្លៃ ៤២,៩០០ ដុល្លារ ដែលតម្លៃនេះមិនមានការកែប្រែឡើយ បើធៀបទៅនឹងតម្លៃប្រកាសនៅក្នុងឆ្នាំ ២០២២ បើទោះបីជារថយន្តត្រូវបានឡើងសេរ៊ីទៅឆ្នាំ ២០២៣ រួមជាមួយនឹងការបំពាក់បន្ថែម ក៏ដូចជាធ្វើឲ្យកាន់តែប្រើសើរ នូវប្រព័ន្ធសុវត្ថិភាពសំខាន់ៗមួយចំនួន។

ក្រុមហ៊ុនតូយ៉ូតាក៏បានបង្ហើបឲ្យដឹងផងដែរថា ក្រុមហ៊ុនបានសម្រេចរក្សាតម្លៃឲ្យនៅដដែល ដោយមូលហេតុចម្បងនោះគឺផ្តល់លទ្ធភាពឲ្យប្រជាជនកម្ពុជា បានប្រើប្រាស់រថយន្តថ្មី ពោរពេញទៅដោយសុវត្ថិភាព និង ការសន្សំសំចៃ នៅក្នុងកាលៈទេសៈដែលកំពុងតែ ទទួលផលប៉ះពាល់ជាសកល ជាមួយតម្លៃទំនិញឡើងថ្លៃ។ រថយន្ត Toyota Hilux Revo V-Edition ស៊េរីឆ្នាំ ២០២៣ មានបំពាក់លក្ខណៈពិសេសដូចជា៖

ផ្នែកខាងក្រៅ

  • ចង្កៀងមុខ LED ភ្លឺច្បាស់មានមុខងារបិទ-បើកអូតូ
  • ចង្កៀងកាត់អ័ព្ទ LED រចនារូបរាងថ្មីកាន់តែទាន់សម័យ
  • កញ្ចក់មើលក្រោយផ្នែកចំហៀង LED ក្រូមេភ្លឺរលោង ភ្ជាប់ដោយភ្លើងសញ្ញាបត់ឆ្វេង-ស្តាំ
  • ថាសកង់អាលុយមីញ៉ូមទំហំ ១៧អ៊ីញ
  • កម្ពស់ពីបាតរថយន្តទៅដី ៣១០មីល្លីម៉ែត្រ
  • កាមេរ៉ាផ្នែកខាងក្រោយ

ផ្នែកខាងក្នុង

  • ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ៨អ៊ីញ អាចភ្ជាប់ជាមួយ Apple CarPlay & Android Auto
  • ប្រអប់សម្រាប់ដាក់ភេសជ្ជៈ (Cool Box)
  • កៅអីស្បែកលៃសម្រួលបាន ៨ទិសដ
  • ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្តិ ប្រភេទ Dual Zone

សមត្ថភាពបើកបរ និងប្រព័ន្ធសុវត្ថិភាព

  • ម៉ាស៊ីនម៉ាស៊ូត ចំណុះ ២,៨លីត្រ Turbo ទំហំ ៤ស៊ីឡាំង កម្លាំង ២០១សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខអូតូ ៦វគ្គ និង ប៉ុង២ កាប់ពីតាស់
  • ប្រព័ន្ធបើកបរ ECO & PWD Mode
  • ប្រើតួគ្រោងដ៏រឹងមាំ GOA
  • បំពាក់ពោងសុវត្ថិភាព ចំនួន ៩គ្រាប់
  • ប្រព័ន្ធហ្វ្រាំង ABS និង ប្រព័ន្ធហ្វ្រាំងជំនួយ (BA)
  • ប្រព័ន្ធបែងចែកកម្លាំងសម្ពាធហ្វ្រាំង (EBD)
  • ប្រព័ន្ធគ្រប់គ្រងលំនឹង (VSC) និង ទំនាញសកម្ម (TRC)
  • ប្រព័ន្ធគ្រប់គ្រងទំនាញ (A-TRC)
  • ប្រព័ន្ធបញ្ឈប់រថយន្តនៅពេលជាន់ហ្គែរ និងហ្វ្រាំងក្នុងពេលតែមួយ (BOS)
  • ប្រព័ន្ធគ្រប់គ្រងការអូសសណ្តោង (TSC)
  • ប្រព័ន្ធផ្តល់សញ្ញាពេលមានអាសន្ន (EBS)
  • ប្រព័ន្ធផ្លាស់ប្តូរការបើកបរកាឡេវិលកង់២ ឬ កង់៤
  • ប្រព័ន្ធជំនួយពេលបើកបរឡើងចំណោត (HAC)
  • ប្រព័ន្ធគ្រប់គ្រងសន្ទុះពេលបញ្ចូលលេខ

កក់ការបើកបរសាកល្បង៖ https://www.toyota.com.kh/.../cont.../book-a-test-drive.html

ទាក់ទងសម្រាប់ពត៌មានលម្អិត៖ 017 333 503 / 086 333 503 / 017 222 408 / 017 222 439

Telegram Channel៖ https://t.me/toyotacambodiakh