ស្ងាត់ៗ Messi បង្កើត​ក្រុមហ៊ុន​វិនិយោគ​មួយ​ត្រៀម​ពេល​ចូល​និវត្តន៍

  • 2022-10-20 12:51:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ Lionel Messi បាន​បង្កើត​ក្រុមហ៊ុន​មួយ​ដែល​មាន​ឈ្មោះ​ថា Play Time Sports-Tech HoldCo LLC ដែល​ជា​ក្រុមហ៊ុន​ដាក់​គោលដៅ​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​កីឡា ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បច្ចេកវិទ្យា​ទូទាំង​ពិភពលោក។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Bloomberg កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។

ក្រុមហ៊ុន​នេះ​នឹង​មាន​ស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង​សង់ហ្វ្រង់ស៊ីស្កូ សហរដ្ឋអាមេរិក។

សារព័ត៌មាន Goal បាន​ចុះ​ផ្សាយ​ថា ក្រុមហ៊ុន​ថ្មីថ្មោង​របស់​ Messi នេះ​នឹង​វិនិយោគ​លើ​ AC Momento ដែល​ជា​ទីផ្សារ​ដេញ​ថ្លៃ​អាវ​របស់​កីឡាករ​កំពូលៗ​នានា​ទូទាំង​ពិភពលោក៕

អត្ថបទ៖ ហ៊ីម រស្មី