ហេតុផល​សំខាន់ៗ! ដែល​នាំ​ឲ្យ​មាន​ការ​ព្យាករណ៍​ថា អ៊ុយក្រែន អាច​វាយ​យក​គ្រីមៀរ​វិញ​នៅ​ឆ្នាំ​ក្រោយ!

  • 2022-10-27 04:43:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​វាយ​តម្លៃ​របស់​ឧត្តមសេនីយយោធាចូល​និវត្តន៍​ម្នាក់​របស់​អាមេរិក បាន​ធ្វើ​ការព្យាករណ៍​ថា កង​ទ័ពអ៊ុយក្រែន នឹង​អាច​វាយ​យក​តំបន់​គ្រីមៀរ​ដែល​បាត់​បង់​ទៅ​រុស្សី​កាល​ពី​ឆ្នាំ២០១៤​នោះ​មកវិញ នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២៣។

ការ​ព្យាករណ៍​របស់​ឧត្តមសេនីយ​ចូលនិវត្តន៍ គឺ​ផ្អែក​ទៅ​លើ​សន្ទុះ​នៃ​ការ​វាយ​សម្រុក​របស់​កង​ទ័ព​របស់​អ៊ុយក្រែន ដែល​បាន​ធ្វើ​ឲ្យ​រុស្សីបានទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ កាលពីខែមុន ដែល​លោក វ្ល៉ាឌីមៀ ពូទីន បានឃើញស្ពាន Kerch រវាង Crimea និងរុស្ស៊ី រញ្ជួយដោយការផ្ទុះដ៏ខ្លាំង បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។

ឧបទ្វីបនេះជាជម្រករបស់កងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី និងអាកាសយានដ្ឋាន និងមូលដ្ឋានយោធាជាច្រើន​ទៀត ដែល​វា​មាន​សារៈសំខាន់សម្រាប់ការគាំទ្រផ្នែកប្រតិបត្តិការ និងដឹកជញ្ជូន​របស់រុស្ស៊ីនៅអ៊ុយក្រែនផងដែរ។

ដូច្នេះ​ហើយ ឧត្តមសេនីយទោ Ben Hodges ដែលចូលនិវត្តន៍ដែលមានតួនាទីជាអគ្គមេបញ្ជាការនៅក្នុងកងទ័ពអាមេរិកអឺរ៉ុប ជឿជាក់ថា ការវាយលុកដ៏ធំ ដែលធ្វើឡើងដោយអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ីកាលពីដើមខែមុននោះ អាចដើរតួយ៉ាងសំខាន់ក្នុងការដណ្តើមយកតំបន់គ្រីមៀឡើងវិញ។

គាត់បានពន្យល់ពីរបៀបប្រសិនបើរឿងនេះនៅតែបន្តក្នុងល្បឿនបែប​នេះ ទាហានអ៊ុយក្រែនអាចរុញជនជាតិរុស្សីត្រឡប់ទៅបន្ទាត់ថ្ងៃទី 23 ខែកុម្ភៈ​វិញ (មួយថ្ងៃមុនពេលការឈ្លានពានបានចាប់ផ្តើម) នៅចុងឆ្នាំ ហើយអាចរំដោះគ្រីមៀនៅរដូវក្តៅ​ឆ្នាំ​ក្រោយ។

ឧត្តមសេនីយ៍ចូលនិវត្តន៍បានប្រាប់ Express.co.uk ថា "ប្រសិនបើអ្នក​មើលផែនទីនៃប្រទេសអ៊ុយក្រែន - គិតអំពីការវាយលុកដែលបានចាប់ផ្តើមនៅដើមខែកញ្ញា - វាមានស្លាបពីរ។ទីមួយគឺតំបន់​ទល់មុខ Kherson ស្ថិត​នៅភាគខាងត្បូង ឆ្ពោះ​មកខាងលិច។ មួយទៀត គឺជាតំបន់ដែលធ្វើឱ្យជនជាតិរុស្ស៊ីរំកិលចុះទៅភាគខាងត្បូង ឆ្ពោះទៅ Mariupol ។ ព្រួញក្រហមនោះចង្អុលទៅទិសខាងត្បូង និងព្រួញមួយទៀតចង្អុលទៅខាងលិចទៅខាងកើត - ទាំងពីរនឹងបញ្ចប់នៅក្រៅគ្រីមៀ។

ឧត្តម​សេនីយដដែល​បន្ត​ទៀត​ថា ផ្លូវ​ទាំង​ពីរ ធ្វើ​ឲ្យ​កង​ទ័ព​អ៊ុយក្រែន មានលទ្ធភាព​ក្នុង​ការ​ចាប់ផ្តើមវាយលុកមូលដ្ឋាន និងកន្លែងរបស់រុស្ស៊ីនៅ Crimea៕

ប្រភព៖ Express   ប្រែ​សម្រួល៖ ទារិកា