១០រដូវ​កាល​ចុង​ក្រោយ​ Barca ឈ្នះ​ពាន​ UCL ១ដង​គត់​ ខណៈ​ភាគ​ច្រើន​ធ្លាក់​ត្រឹម​វគ្គ​៨ក្រុម​

  • 2022-10-27 11:09:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​រយៈពេល​១០រដូវកាល​ចុង​ក្រោយ​ ចាប់​ពី​រដូវកាល​ឆ្នាំ​២០១៣/១៤ រហូត​មក​ដល់​រដូវកាល​ឆ្នាំ​២០២២/២៣នេះ​ ក្លឹប​ Barcelona បាន​ឈ្នះ​ពាន​ UEFA Champions League ១ដង​គត់​ ខណៈ​ភាគ​ច្រើន​ក្លឹប​នេះ​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​នេះ​ត្រឹម​វគ្គ​៨ក្រុម​ចុង​ក្រោយ​រហូត​មក​។

១០រដូវកាល​កន្លង​ទៅ​នេះ​ ពេល​វេលា​ដែល​ Barca ឈ្នះ​ពាន​ Champions League នេះ​គឺ​នៅ​រដូវកាល​ឆ្នាំ​២០១៤/១៥ ដោយ​កាល​នោះ​ឈ្នះ​ក្លឹប​ Juventus ក្នុង​លទ្ធផល​ ៣-១។​

ក្លឹប​យក្ស​អេស្ប៉ាញ​នេះ​ធ្លាក់​ត្រឹម​វគ្គ​៨ក្រុម​ចុង​ក្រោយ​ចំនួន​៥ដង​ នៅ​រដូវកាល​២០១៣/១៤ និង​២០១៥/១៦ ទម្លាក់​ដោយ​ក្លឹប​ Atletico Madrid រដូវកាល​២០១៦/១៧ ទម្លាក់​ដោយ​ Juventus រដូវកាល​២០១៧/១៨ ទម្លាក់​ដោយ​ Roma និង​រដូវកាល​២០១៩/២០ ទម្លាក់​ដោយ​ Bayern Munich ។

ក្នុង​នោះ​ Barca ក៏​បាន​ឡើង​ទៅ​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ១ដង ក្នុង​រដូវកាល​ឆ្នាំ​២០១៨/១៩ តែ​ទម្លាក់​ដោយ​ Liverpool និង​ធ្លាក់​ត្រឹម​វគ្គ១៦ក្រុម​ ដោយ​ PSG នៅ​រដូវកាល​២០២០/២១។

សម្រាប់​ ២រដូវកាល​ចុង​ក្រោយ​នេះ​ Barca ធ្លាក់​ Barca ត្រឹម​វគ្គ​៣២ក្រុម​ ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ Xavi គ្រូ​បង្គោល​ក្រុម​នេះ​ថា​ នឹង​ខំ​យក​ឈ្នះ​ពាន​ទាំង​នោះ​ទោះ​ជា​ធ្លាក់​ទៅ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​ពាន​ណា​ក៏​ដោយ​។

នៅ​ក្នុង​ថ្ងៃ​នេះ​ Barca បាន​ធ្លាក់​ពី​ UCL ទៅ​ប្រកួត​ Europa League ក្រោយ​ចាញ់​ Bayern ០-៣ ត្រឹម​ប្រកួត​វគ្គ​៣២ក្រុម​ចុង​ក្រោយ​។

ក្នុង​ប្រវត្តសាស្ត្រ​របស់​ក្លឹប​នេះ​ ឈ្នះ​ពាន​ UCL ៤ដង នៅ​រដូវកាល​ឆ្នាំ​ ២០១៤/១៥ ២០១០/១១ ២០០៨/០៩ និង​២០០៥/០៦៕

ប្រភព៖ transfermarkt   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម