Varane ទម្លាយ​ថា រឿងរ៉ាវ​ Ronaldo ប៉ះពាល់​ក្រុម​កីឡាករ​ទាំង​មូល

  • 2022-11-17 11:57:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ក្លឹប Manchester United កីឡាករ Raphael Varane បាន​លើកឡើង​នៅ​ក្នុង​វិទ្យុ​បារាំង Europe 1 កាល​ពី​ពេល​ថ្មីៗ​នេះ​ថា រឿងរ៉ាវ​ជុំវិញ​ករណី​របស់​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Crisitiano Ronaldo ពិត​ជា​ប៉ះពាល់​ក្រុម​កីឡាករ​ទាំង​មូល​ណាស់។

«វា​ពិត​ណាស់​ រឿង​នេះ​វា​ប៉ះពាល់​ពួក​យើង»។ នេះ​ជា​ការ​លើកឡើង​របស់​ Varane។

ខ្សែ​ការពារ​រូប​នេះ​ធ្លាប់​លេង​ជាមួយ Ronaldo តាំង​ពី​នៅ​ក្លឹប Real Madrid។

Varane បាន​បន្ថែម​ថា៖ «ពួក​យើង​ទាំង​អស់​គ្នា​ព្យាយាម​រក្សា​នូវ​ការ​អត់ធ្មត់​ ហើយ​មិន​ចង់​លូក​ដៃ​ចូល​រឿង​នេះ​ទេ»៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី