BLACKPINK ក្លាយជាក្រុមនារីដំបូងក្នុងប្រវត្តិសាស្ត្រអាចរកបាន ៣លានដុល្លារ ពីការប្រគំតន្ត្រីត្រឹមមួយយប់

  • 2022-11-18 04:59:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BLACKPINK គឺជាក្រុម​នារី​ K-Pop ដែលប្រមូល​បាន​ប្រជាប្រិយភាព​ខ្លាំង​បំផុត ប្រចាំជំនាន់របស់ពួកគេ ហើយរឿងនេះ​ជារឿងដែលគ្រប់គ្នាទទួលស្គាល់ដូចគ្នា។

ជាក់ស្ដែង ដំណើរការប្រគំតន្ត្រីនៅងាមេរិកខាងជើង ជិតមកដល់ពេល​បញ្ចប់ហើយ ពោលគឺនៅសល់តែ ២ Show ទៀតទេ ដែល​នឹងធ្វើឡើងនៅ Los Angeles ថ្ងៃទី ១៩ និង២០ ខែវិច្ឆិកា។

អ្វីដែលសំខាន់​ពេល​នេះ​មានសេចក្ដីរាយការណ៍មកថា BLACKPINK បាន​បំបែកកំណត់ត្រា យ៉ាងជោគជ័យ នៅ Newark ដែល​ក្លាយជាក្រុមចម្រៀងនារី​ដែល​រកចំណូល​ពីការប្រគំតន្ត្រី​បាន​ច្រើនជាងគេ​នៅសហរដ្ឋអាមេរិក។

កំណត់ត្រានោះ ត្រូវ​បាន​បំបែក​ជាមួយនឹង​ការសម្ដែង​របស់ក្រុម​នៅ​ Prudential Center នៅ Newark កាលពីថ្ងៃទី១៤ និង១៥ ខែវិច្ឆិកា ដោយរកបាន ៣,២៩៨លានដុល្លារ ក្នុងមួយយប់ៗនៃការសម្ដែង។

វាជារឿងអស្ចារ្យថ្មី​មួយទៀត ដែល​សមាជិកទាំង សម្រេច​បាន​រួមគ្នា ហើយបង្កើតជាប្រវត្តិសាស្ត្រថ្មីជាលើកដំបូងមិនធ្លាប់មានពីមុន។

នៅឆ្នាំនេះ​ BLACKPINK បានចាប់ផ្ដើមការប្រគំតន្ត្រីទេសចរណ៍​ ក្រោយចេញ​អាល់ប៊ុមទី ២ គឺ "BORN PINK”។ ដំណើរការបេសសកម្មនេះ​ដែរ ចាប់ផ្ដើម​ដំបូង​នៅ​ថ្ងៃទី១៥ ខែតុលា ក៏ដូចជានឹង​បន្តរហូត​ដល់ឆ្នាំក្រោយទៀត។ នេះជា​កាដូដែលក្រុម​បាន​រៀបចំ​ជាពិសេស​សម្រាប់អ្នកគាំទ្រ នៅតំបន់អាស៊ី អាមេរិកខាងជើង អឺរ៉ុប និងអូស្ត្រាលី​ ក្រោយទុកឲ្យរង់ចាំរយៈពេល​ជាយូរ៕

ប្រភព៖ Allkpop   អត្ថបទ៖ ធារី

អត្ថបទពេញនិយម
អត្ថបទថ្មី