Jin ក្លាយជាសិល្បករទោលទី ៣ ក្នុងប្រវត្តិសាស្ត្រ លក់អាល់ប៊ុមដាច់ជាងគេបំផុត

  • 2022-11-18 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាអ្នកគាំទ្រសាទរយ៉ាងពេញទំហឹង បន្ទាប់ពីទទួលបានដំណឹងសែនរំភើបសម្រាប់ Idol របស់ពួកគេ គឺ Jin សមាជិក BTS ក្លាយជាតារាទោល ដែលលក់អាល់ប៊ុមរបស់ខ្លួនបានច្រើនខ្លាំងបំផុតក្នុងប្រវិត្តសាស្ត្រ

នៅថ្ងៃទី ១៨ ខែវិច្ឆិកា Big Hit Music បានប្រកាសជាផ្លូវការថាអាល់ប៊ុមទោលដំបូងរបស់ Jin "The Astronaut" លក់បាន 1,024,382 ច្បាប់យោងទៅតាមទិន្នន័យ Circle Chart

ជាមួយនឹងសមិទ្ធិផលនេះ Jin បានក្លាយជាសិល្បករទោលទី ៣ ក្នុងប្រវត្តិសាស្ត្រ Circle (Gaon) Chart ដែលលក់អាល់ប៊ុមបានជាង ១ លានច្បាប់បន្ទាប់ពី Baekhyun សមាជិកក្រុម EXO និង Lim Young Woong

ប្រភព៖ Soompi   ប្រែសម្រួល៖ Kesor