Ronaldo ទម្លាយ​ថា ក្លឹប​មួយ​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ធ្លាប់​មក​ចែចូវ​ក្នុង​ថ្លៃ​សរុប​ជាង ៣០០លាន​ដុល្លារ​អាមេរិក

  • 2022-11-18 11:49:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត Al-Hilal ពិត​ជា​ធ្លាប់​ទាក់ទង​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo មែន​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ Ronaldo ក្នុង​បទ​សម្ភាសន៍​ជាមួយ​លោក Pier Morgan ដែល​ចាក់​ផ្សាយ​នៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍។

កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ២០២២​នេះ​ សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​មួយ​ទាក់ទង​ទិញ​ Ronaldo ក្នុង​តម្លៃ​សរុប ៣០០លាន​អឺរ៉ូ ដោយ​កាល​នោះ​ស្មើ​នឹង​ ៣០០លាន​ដុល្លារ​អាមេរិក។ ក្នុង​នោះ​ដែរ ៣០លាន​ ចូល​ទៅ​ក្លឹប​បិសាចក្រហម ២០លាន​ចូល​ទៅ​ភ្នាក់ងារ​នានា ហើយ ២៥០លាន​ដុល្លារ​ឱ្យ Ronaldo ដែល​ចែក​ជា ២រដូវ​កាល។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ Ronaldo បាន​និយាយ​ថា​៖ «វា​ជា​រឿង​ពិត​»។ លោក​បាន​និយាយ​ថា​ អ្វី​ដែល​ជា​រឿង​មិន​ពិត​គឺ «សារព័ត៌មាន​នៅ​តែ​បន្ត​ចុះ​ផ្សាយ​ថា ខ្ញុំ​ជា​សំរាម​ ដែល​គេ​មិន​ត្រូវ​ការ​ខ្ញុំ»។

បន្ថែម​ពី​នេះ​ទៅ​ទៀត Ronaldo បាន​ថា​ខ្លួន​ទាត់​ចោល​នូវ​សំណើ​របស់​ក្លឹប​នេះ ដោយសារ​តែ​ខ្លួន​ចង់​បន្ត​លេង​ជាមួយ​ក្លឹប Manchester United៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី