Ronaldo ឆ្លើយតបបន្ថែមទាក់ទិននឹងបទសម្ភាសន៍ទិតៀន Man Utd
- 2022-11-21 13:46:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo ឆ្លើយតបបន្ថែមទាក់ទិននឹងបទសម្ភាសន៍ទិតៀន Man Utd
ចន្លោះមិនឃើញ
កីឡាករ Cristiano Ronaldo បានឆ្លើយតបបន្ថែមទាក់ទិននឹងបទសម្ភាសន៍ដែលខ្លួនបានធ្វើការទិតៀនខ្លាំងៗទៅលើក្លឹប Manchester United។
ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃនេះ នាពេលអ្នកកាសែតសួរពាក់ព័ន្ធនឹងបទសម្ភាសន៍របស់ខ្លួននាពេលថ្មីៗនេះ Ronaldo បានបញ្ជាក់ថា៖ "ខ្ញុំចង់និយាយនៅពេលណាដែលខ្ញុំចង់និយាយ។ ខ្ញុំមិនបារម្ភអ្នកផ្សេងគិតអីនោះទេ។ អ្នកណាក៏ដឹងដែរថា ខ្ញុំជាអ្នកណា ហើយខ្ញុំជឿជាក់លើគោលការណ៍អ្វីខ្លះ"។
កាលពីសប្ដាហ៍មុន Ronaldo បានធ្វើបទសម្ភាសន៍មួយដែលបានប្រើសម្ដីខ្លាំងៗក្នុងការទិតៀនក្លឹបបិសាចក្រហម។ ក្រោយពីចេញបទសម្ភាសន៍នេះ ក្លឹប Man Utd បានប្រកាសថានឹងចាត់វិធានការសមស្របផ្សេងៗ ដើម្បីឆ្លើយតបនឹងទង្វើរបស់កីឡាករព័រទុយហ្គាល់រូបនេះ។ រហូតមកទល់ពេលនេះ ក្លឹបមិនបានបញ្ជាក់ថាវិធានការនោះ គឺជាវិធានការបែបណានោះទេ៕