ថាន់ នឿថង ត្រៀមចម្រៀងមួយបទ​ សម្រាប់ឆ្លងឆ្នាំសកល មុនសម្រុកធ្វើបទពីរោះៗនៅឆ្នាំ២០២៣

  • 2022-11-23 03:11:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង ថាន់ នឿថង ត្រៀមចម្រៀងដ៏ពីរោះមួយបទសម្រាប់អបអរសាទរក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ២០២២ ហើយសន្យាជាមួយអ្នកគាំទ្រថានឹងសម្រុកធ្វើបទចម្រៀងពីរោះៗឲ្យបានកាន់តែច្រើនចាប់ពីឆ្នាំ២០២៣ តទៅ។

កញ្ញា ថាន់ នឿថង ប្រាប់Sabay នៅថ្ងៃទី២៣ ខែវិច្ឆិកា ថា ការងារសិល្បៈចាប់ផ្ដើមមានច្រើននៅចុងឆ្នាំ២០២២ ទាំងការងារច្រៀងនៅក្នុងស្ទូឌីយោ និងនៅលើឆាក។ បើទោះបីជារវល់យ៉ាងណា កញ្ញាថាបានឆ្លៀតពេលធ្វើចម្រៀងមួយបទយ៉ាងយកចិត្ដទុកដាក់ គឺបទមនោសញ្ចេតនា បែបស៊ីអារម្មណ៍សម្រាប់អ្នកមានគូ ស្រឡាញ់គ្នាខ្លាំង។

តារាចម្រៀងស្រីសម្រស់បានរូបនេះ មិនទាន់ចង់បង្ហើបចំណងជើងបទនេះនៅឡើយទេ ប៉ុន្ដែសង្ឃឹមថាពេលបទនេះចេញក្នុងពេលដ៏ឆាប់ខាងមុខនេះ នឹងត្រូវចិត្ដរបស់មហាជន ហើយទទួលបានការគាំទ្រខ្លាំង ដែលជាហេតុធ្វើឲ្យកញ្ញាមានកម្លាំងចិត្ដផលិតបទថ្មីៗបន្ដទៀត៕

ជិន សុភ័ក្ដ្រ