ពិតជាមោទកភាពណាស់ ភាពយន្ដ“វិលវិញសេអ៊ូល” ជាស្នាដៃដឹកនាំផលិតដោយកូនខ្មែរ-បារាំង ជូ ដេវី

  • 2022-11-23 03:34:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ដកូរ៉េខាងត្បូង ដែលកំពុងតែចររាចរណ៍គ្រប់រោងកុនក្នុងប្រទេសកម្ពុជា រឿង “វិលវិញសេអ៊ូ” គឺស្នាដៃដឹកនាំផលិតដោយកូនខ្មែរ លោក ជូ ដេវី ដែលលោកគឺកូនខ្មែរ-បារាំង ដែលកំពុងតែទទួលបានគាំទ្រ និងអបអរយ៉ាងពេញទំហឹងពីសំណាក់មហាជន រួមទាំងផលិតករក្នុងស្រុកជាច្រើនរូប។

ជូ ដេវី (Davy Chou) កើតនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ១៩៨៣ នៅ Fontenay-aux-Roses, Hauts-de-Seine ប្រទេសបារាំង។ រូបលោកគឺជាផលិតករ និងជាអ្នកដឹកនាំរឿង ខ្មែរ-បារាំង ដែលត្រូវបានគេ ស្គាល់ថាជាផលិតករផលិតស្នាដៃក្នុងរឿង Diamond Island ឆ្នាំ២០១៦, Golden Slumbers ឆ្នាំ២០១១, Cambodia ២០៩៩ ឆ្នាំ២០១៤ និងរឿងបន្ទាប់ដែលកំពុងចាក់បញ្ចាំង Return to Seoul ឆ្នាំ២០២២

យ៉ាងណាមិញនៅក្នុងភាពយន្ដថ្មីសន្លាងសម្រាប់ឆ្នាំ ២០២២ “វិលវិគសេអ៊ូ (Return to Seoul)” និយាយអំពី “ការសម្រេចចិត្តធ្វើដំណើរដ៏រំជើបរំជួល Freddie អាយុ ២៥ ឆ្នាំត្រឡប់ទៅកូរ៉េខាង ត្បូងជាលើកដំបូង ជាកន្លែងដែលនាងកើតមុនពេលត្រូវបានយកទៅចិញ្ចឹម និងធំធាត់នៅប្រទេស បារាំង។ ភ្លាមៗនោះ Freddie បានរកឃើញថាខ្លួននាងកំពុងចាប់ផ្តើមដំណើរ (មិននឹកស្មានដល់) នៅក្នុងប្រទេសដែលនាងដឹងតិចតួច ដោយនាំយកជីវិតរបស់នាងទៅកាន់ទិសដៅថ្មី និងដែលមិននឹក ស្មានដល់”។ វិលវិញសេអ៊ូកំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្ដនៅក្នុងប្រទេសកម្ពុជា៕

អត្ថបទ៖ Kesor