យំមិនទាន់បាត់ហើមភ្នែកផង ធីតា ប្រកាសបង្កើតក្ដីសង្ឃឹមឡើងវិញនៅពាក់កណ្ដាលខែធ្នូ​ ឆ្នាំ២០២២

  • 2022-11-23 07:47:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ធីតា ណូណា ដែលគេស្គាល់ច្បាស់ថាជាតារាចម្រៀងតាមឆាក និងជាអ្នកផលិតបទចម្រៀងថ្មីៗដាក់នៅលើបណ្ដាញសង្គមYoutube ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន បានជួបរឿងខកចិត្ដដេកយំឡើងហើមភ្នែក។

ធីតា បានសម្រក់ទឹកភ្នែកនៅក្រោយឆាកច្រៀង ហើយថែមទាំងបាននិយាយបណ្ដើរយំបណ្ដើរនៅលើបណ្ដាញសង្គមFacebook និងTik Tok របស់កញ្ញាទៀតផង។ អ្វីដែលធ្វើឲ្យកញ្ញាខកចិត្ដខ្លាំងនោះ គឺChanel Youtube របស់កញ្ញាដែលបានបង្កើត និងដាក់បទចម្រៀង ៣ឆ្នាំមកហើយនោះ ត្រូវខូចខ្ទេច។

កញ្ញា ធីតា ណូណា បញ្ជាក់ថា ក្រោយដឹងថាChanel Youtube ខូច កញ្ញាបានដេកយំ១ថ្ងៃពេញ ហើយរហូតមកដល់ពេលនេះក៏នៅតែនឹកឆ្អែតចិត្ដ និងស្រក់ទឹកភ្នែកម្ដងៗ ពោលគឺយំជាងគេខូចចិត្ដបែកសង្សាទៀត ព្រោះបទចម្រៀងរាប់រយបទ មានsubcriber រហូតដល់ ១០០K ស្រាប់តែរលាយបាត់តែមួយពព្រិចភ្នែក។

បើតាមកញ្ញា ធីតា Chanel Youtube ថ្មីមួយឈ្មោះ Thida Official 2 នឹងដាក់ស្នើសុំដំណើរការឡើងវិញពីក្រុមហ៊ុនYoutube នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ។ សម្រាប់ Chanel ថ្មីនេះ កញ្ញានឹងនៅតែបន្ដដាក់បទចម្រៀងថ្មីៗ ហើយសង្ឃឹមថាមានប្រិយមិត្ដនៅតែបន្ដគាំទ្រដដែល៕

ជិន សុភ័ក្ដ្រ