អំណាចណាស់! ឈុតតំណាងជាតិទាំងពីរនេះ ទាក់ទាញខ្លាំង ក្នុងនោះមួយជាប់Top១០

  • 2022-11-23 07:53:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាអំណាចនិងមោទកភាពខ្លាំងណាស់សម្រាប់ឈុតតំណាងជាតិទាំងពីរ ដែលត្រូវបានបេក្ខជនរបស់កម្ពុជាយកទៅប្រកួតនៅលើឆាកអន្តរជាតិ រហូតធ្វើឲ្យឈុតមួយក្នុងចំណោមនេះទទួលបានជាប់Top10 ទៀតផង។

សម្រាប់បេក្ខជនដែលបានចេញទៅប្រកួតនៅក្រៅប្រទេសចុងឆ្នាំនេះគឺមានលោក យូ ថនវណ្ណះ និង លោក ជា រ៉េយម៉ុន អ្នកទាំងពីរទៅប្រកួតនៅប្រទេសផ្សេងៗគ្នា ដោយបេក្ខជនជា Mister Grand Cambodia 2022តំណាងដោយ លោក យូ ថនវណ្ណះ និងបេក្ខជនជា Mister Glam Cambodia2022 តំណាងដោយលោក ជា រ៉េយម៉ុន ។

Mister Grand Cambodia 2022ដែលតំណាងដោយ លោក យូ ថនវណ្ណះ បានយកឈុតល្ខោនស្រមោលស្បែកធំ យកទៅប្រកួតជាឈុតតំណាងជាតិ ដែលមានអាយុកាលតាំងពីសតវត្សរ៏ទី១មកម្លេះ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានសាកលលោកទទួលស្គាល់ និងឱ្យតម្លៃជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និងបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកលើបេតិកភណ្ឌបញ្ចេញសំឡេងអរូបី មនុស្សជាតិនៅក្នុងឆ្នាំ 2005នៃអង្គការយូណេស្កូ។សម្រាប់ឈុតនេះគឺយកត្រង់វគ្គ ព្រះរាមច្បាំងជាមួយក្រុងរាពណ៍ ដោយលាយបញ្ចូលគ្នារវាងព្រះរាមជាមួយយក្ស ដោយតួអង្គទាំងពីរស្ថិតនៅក្នុងឈុតតែមួយ។រហូតមកដល់វគ្គនេះ ឈុតតំណាងជាតិមួយនេះ ក៏បានជាប់Top10 ដែរ។

Mister Glam Cambodia2022 តំណាងដោយលោក ជា រ៉េយម៉ុន ក៏បានយកឈុត ស្តេចគ្រុឌ យកទៅធ្វើជាតំណាងជាតិផងដែរ ដោយឈុតនេះ ជាឈុតសហសម័យច្នៃចេញពីរូបតួអង្គគ្រុឌនិងនាគក្នុងទេវកថា ព្រហ្មញ្ញសាសនា។គ្រុឌជាស្តេចបក្សីធាតុភ្លើង មានមហិទ្ធិរឹទ្ធខ្លាំងក្លា គ្រប់គ្រងដែនអាកាសវេហា ជាយាន្តជំនិះរបស់ព្រះវិស្នុ ហើយក៏ជារូបតំណាងអវកាស និមិត្តរូបនៃភាពក្លាហានអង់អាច។ គ្រុឌមានវត្តមានក្នុងប្រទេសកម្ពុជាតាំពីសម័យហ្វ៊ូណនមកម្លេះ ហើយតែងត្រូវបានគេធ្វើជារូបចម្លាក់លំអរប្រាសាទ វិហារ វត្តអារាមនិង ស្ថាបត្យកម្មបែបបុរាណ ភ្ជាប់ជាមួយរូបនាគដែលជាសត្រូវ។ ពណ៌ប្រាក់ តំណាងអោយគ្រឿងប្រាក់ខ្មែរដែលជាគ្រឿងប្រដាប់មានតម្លៃប្រើប្រាស់ក្នុងរាជវាំង និងគ្រួសារអភិជនជាច្រើនសតវត្សន៍ ជានិមិត្តរូបនៃទ្រព្យសម្បត្តិ និងភាពសំបូរសប្បាយ។ ឈុតនេះត្រូវបានច្នៃចេញពីក្រដាសសុទ្ធ ក្នុងគោលបំណងផ្សព្វផ្សាយការប្រើប្រាស់ឡើងវិញនៃសំណល់។

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម