ក្រោយ ម៉ូលីកា ប្រើពាក្យទៅ សឿ សុធារ៉ា ថា«ឆ្កួត» ពេលនេះចេញសារសុំទោស

  • 2022-11-23 09:21:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់អតីតតារាចម្រៀង Rock អ្នកនាង ម៉ូលីកា ដែលក្លាយជាមេតុងទីនធំមួយនាពេលបច្ចុប្បន្ន រហូតមានបញ្ហាជាច្រើនរឿងល្បីថាជំពាក់លុយតុងទីនទៀតផងក្នុងមុខរបរមួយនេះ ហើយរហូតមកដល់ពេលថ្មីៗនេះ អ្នកនាងបានធ្វើឲ្យអ្នកគាំទ្រជាច្រើនហួសចិត្តនិងសម្តីដែលអ្នកនាងបាននិយាយមិនសមរម្យទៅកាន់អ្នកនាង សឿ សុធារ៉ា ទៀតផង។

កាលពីម្សឹលមិញនេះបើយោងតាម គណនីហ្វេសប៊ុកោផេករបស់អ្នកនាង ម៉ូលីកា កំពុងLive ស្រាប់តែមានហ្វេនៗបានសួរសំនួរទៅកាន់នាងថា «ចុះ សឿ សុធារ៉ា គាត់បានបោកតុងទីនគេដែរ មិចមិនរត់ចោលស្រុកផង?» ស្រាប់តែតារាស្រីរូបនេហបានឆ្លើយថា «គាត់ឆ្កួតបាត់ហើយហ្នឹង ចង់និយាយអីចឹងហ្ហា ខ្ញុំនៅរកបានព្រោះខ្ញុំមិនទាន់ឆ្កួតទេ អញ្ចឹងខ្ញុំនៅសងអ្នកទាំងអស់គ្នាបាន មនុស្សធម្មតានៅរកលុយបានចុះមនុស្សឆ្កួតរកលុយបានអត់?អញ្ចឹងគ្មាននរណាគេប្រកាន់គាត់ទេ ព្រោះគាត់ឆ្កួតបាត់ហើយ» គ្រាន់តារាស្រីរូបនេះនិយាយបែបមិនគិតពីអារម្មណ៏របស់អ្នកនាង សឿ សុធារ៉ា បែបនេះ ស្រាប់តែធ្វើឲ្យមហាជនហួសចិត្តគ្រប់គ្នា ធ្វើឲ្យអ្នកលេងក្នុងបណ្តាញសង្គមរិះគន់យ៉ាងខ្លាំងមិនសំចៃមាត់ទៅកាន់អ្នកនាង ម៉ូលីកា។

ក្រោយដឹងខ្លួននូវអ្វីដែលខ្លួនបាននិយាយមិនសមរម្យបែបនេះ ស្រាប់តែនៅមុននេះបន្តិចអ្នកនាងបានលើកម្រាមដៃដប់ចេញសារសុំទោសជាសាធារណៈទៅកាន់អ្នកនាង សឿ សុធារ៉ា ដោយបានបញ្ជាក់ថា ដោយសារអ្នកនាងមិនប្រយ័ត្នក្នុងការLive បានថ្លោះធ្លោយនិយាយដោយអចេតនាប៉ះពាល់កិត្តិយស ដោយដឹងខ្លួនខុសនិងទទួលកំហុសទាំងអស់ដែលបានកើតឡើង ហើយនាងពិតជាសោកស្តាយដែលមិនបានប្រយ័ត្នបែបនេះ ហើយក៏សន្យាថានិងមិនឲ្យមានរឿងបែបនេះកើតឡើងម្តងទៀតឡើយ។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly