តាមព័ត៌មាន ថ្ងៃខែចូលទាហាន របស់ Jin (BTS) ត្រូវបានទម្លាយហើយ

  • 2022-11-24 03:19:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែកតាម បណ្ដាញផ្សព្វផ្សាយ ដែល​បាន​ប្រកាសនៅថ្ងៃទី ២៤ ខែវិច្ឆិកា នេះ បាន​ឲ្យដឹងថា Jin (BTS) នឹង​លាគ្រប់គ្នា ចូលទាហាននៅថ្ងៃទី ១៣ ខែធ្នូ ខាងមុខ។

សារព័ត៌មាន Yonhap និង SBS បាន​បញ្ជាក់ថា តារាប្រុសរូបនេះ នឹង​ចាប់ផ្ដើម​ចូលបំពេញ​កាតព្វកិច្ចជានាយទាហាន ជូនជាតិ នៅថ្ងៃទី ១៣ ខែធ្នូ ខាងមុខ។

ប្រភពនៅ​បាន​បញ្ជាក់ដែរថា Jin នឹង​ត្រូវ​ឆ្លងកាត់ ការ​បណ្ដុះបណ្ដាលនៅជំរុំ ស្ថិតក្នុងតំបន់ Yeoncheon ខេត្ត Gyeonggi រយៈពេល ៥សប្ដាហ៍ សិន រួចទើប​បន្តទៅកាន់អង្គភាគ ជួរមុខ ដើម្បីបម្រើសេវាយោធា សម្រាប់ពេល​ដែល​នៅសេសសល់របស់លោក។

ដោយឡែក HYBE បាន​ឆ្លើយតប​ទៅកាន់ព័ត៌មាន​ថា ចំពោះ​រឿងនេះ​ ពួកគេ​ពិបាក​ក្នុងការបញ្ជាក់បន្តិចទាក់ទងនឹង​ដំណើរការផ្សេងៗរបស់ Jin ក្នុងជួរទាហាន៕

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី