គ្រូ​​កូរ៉េខាងត្បូង​ថា Son Heung-min ​នឹង​អាច​លេង​​ទល់​អ៊ុយរុយហ្គាយ​គ្មាន​បញ្ហា​ទេ​

  • 2022-11-24 07:58:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​​​កូរ៉េខាងត្បូង​បាន​ត្រៀម​រួចរាល់​ក្នុង​ការ​ប្រកួត​ជាមួយ​ជម្រើសជាតិ​​អ៊ុយរុយហ្គាយ​​នៅ​រាត្រី​នេះ​ម៉ោង​​៨:០០​នាទីដែល​នឹង​រៀបចំ​នៅ​កីឡដ្ឋាន Education City។

មុន​ការ​ប្រកួត​​មក​ដល់ គ្រូ​របស់​កូរ៉េខាងត្បូង​បាន​បញ្ជាក់​ថា ខ្សែ​ប្រយុទ្ធ Son Heung-min នឹង​អាច​បង្ហាញ​ខ្លួន​នៅ​យប់​នេះ ត្បិត​​​ពេល​លេង​​ត្រូវ​ពាក់​ម៉ាស​មុខ​ក៏​ដោយ។ Son រក​បាន​៣៥​គ្រាប់​​ក្នុង​ការ​បង្ហាញ​ខ្លួន​១០៤​ប្រកួត​ឲ្យ​កូរ៉េខាងត្បូង​ដែល​ស្ថិត​នៅ​ពូល H ជាមួយ​ព័រទុយហ្គាល់ ហ្គាណា​និង​អ៊ុយរុយហ្គាយ។ ​កីឡាករ​វ័យ​៣០​ឆ្នាំ​បាន​របួស​ត្រង់​ភ្នែក​ខាង​ឆ្វេង អំឡុង​ការ​ប្រកួត​ Champions League។

ប្រវត្តិ​ជួប​គ្នា

៥​ប្រកួត​ចុងក្រោយ​​ជំនួប​រវាង​ក្រុម​ទាំង​ពី​អ៊ុយរុយហ្គាយ​ឈ្នះ​៤ង ខណៈ​កូរ៉េខាងត្បូង​ឈ្នះ​ម្ដង។

  • កូរ៉េខាងត្បូង ២-១ អ៊ុយរុយហ្គាយ (២០១៨)
  • កូរ៉េខាងត្បូង ០-១ អ៊ុយរុយហ្គាយ (២០១៤)
  • អ៊ុយរុយហ្គាយ ២-១ កូរ៉េខាងត្បូង (២០១០)
  • កូរ៉េខាងត្បូង ០-២ អ៊ុយរុយហ្គាយ (២០០៧)
  • កូរ៉េខាងត្បូង ០-១ អ៊ុយរុយហ្គាយ (១៩៩០)។

ប្រវត្តិ​ក្នុង​ World Cup

អ៊ុយរុយហ្គាយ​ជា​ប្រទេស​​ដំបូង​ដែល​ទទួល​​​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​បាល់ទាត់ World Cup មុន​​គេ​កាល​ពី​ឆ្នាំ​១៩៣០។ ពួក​គេ​ធ្លាប់​ឈ្នះ​ជើង​ឯក​ចំនួន​២​ដង​​នៅ​ឆ្នាំ​១៩៣០ និង​១៩៥០​ពេល​ដែល​ប្រេស៊ីល​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

កូរ៉េខាងត្បូង​​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ី​​ដែល​បាន​បង្ហាញ​​ខ្លួន​នៅ​ព្រឹត្តិការណ៍ World Cup ច្រើន​​ជាង​គេ​១១​ដង។ ១៩៥៤​ គឺ​ជា​ឆ្នាំ​ដែល​ពួក​គេ​បង្ហាញ​ខ្លួន​ដំបូង ហើយ​ចាប់​តាំង​ពី​​ឆ្នាំ​២៩៨៦​រហូត​ដល់​បច្ចុប្បន្ន កូរ៉េខាងត្បូង​មិន​ដែល​ខកខាន​ចូលរួម​ក្នុង​​ព្រឹត្តិការណ៍ World Cup ឡើយ។

ជម្រើស​១១​នាក់​របស់​ក្រុម​ទាំង​ពីរ

  • កូរ៉េខាងត្បូង៖ Kim Seung Gyu, Kim Moon-hwan, Kim Young-gwon, Kim Min-Jae, Kim Jin-su; Jung Woo-Young, Hwang In-beom, Lee Sung Hwang Hee-chan, Son Heung-min, Hwang Ui-Jo

  • ​អ៊ុយរុយហ្គាយ៖ Sergio Rochet, Varela ,Diego Godin, Gimenez, Olivera, Bentancur,Vecino, Federico Valverde, De Arrascaeta , Darwin Nunez, Luis Suarez៕

អត្ថបទ៖ ហេង សុធារិទ្ធិ