Neymar នៅ​អាច​បន្ត​ជួយ​ក្រុម​ជម្រើសជាតិ​ប្រេស៊ីល​ក្នុង​​ World Cup 2022 ទោះ​មាន​របួស​កជើង​

  • 2022-11-25 11:20:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Neymar នៅ​តែ​បន្ត​ចូល​រួម​ជួយ​ក្រុម​ជម្រើស​ប្រេស៊ីល​ក្នុង​កំពូល​ព្រឹត្តិការណ៍​ប្រកួត​ World Cup 2022 ប្រទេស​កាតា​ ទោះ​ជា​មាន​របួស​កជើង​ទៅ​ហើយ​ក្ដី​ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក​ Tite គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​។

កីឡាករ​មាន​របួស​កជើង​នេះ​ក្នុង​ពេល​ជួយ​ក្រុម​ជម្រើសជាតិ​ប្រេស៊ីល​ ប៉ះ​នឹង​ក្រុម​ជម្រើសជាតិ​ស៊ែប៊ី​ កាល​ពី​យប់​មិញ​នេះ​ ដែល​ជា​លទ្ធផល​ប្រេស៊ីល​ទទួល​បាន​ជ័យជំនះ​ក្នុង​លទ្ធផល​ ២-០ ដោយ​កីឡាករ​ Richarlison ជា​អ្នក​ស៊ុត​ចូល​ទាំង​២គ្រាប់​។

នៅ​ក្នុង​ខណៈ​នេះ​ Neymar ត្រូវ​បាន​នាំ​យក​ទៅ​ពិនិត្យ​លើ​មុខរបួស​ឲ្យ​ច្បាស់លាស់​សិន​ ដែល​ត្រូវ​ឲ្យ​អវត្តមាន​ពី​ក្រុម​រយៈពេល​ខ្លី​ ដោយ​លទ្ធផល​ច្បាស់​លាស់​នឹង​ដឹង​ក្នុង​ថ្ងៃ​នេះ​។

ទោះ​ជា​យ៉ាង​ណា​ក្ដី​ លោក​ Tite មាន​ជំនឿ​ជាក់​ខ្ពស់​ និង​បាន​បញ្ជាក់​ច្បាស់​ថា​ Neymar នឹង​បន្ត​ចូល​រួម​ជួយ​ក្រុម​លោក​ទៀត។​

កា​ប្រកួត​ World Cup 2022 នៅ​ប្រទេស​កាតា​នេះ​បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២ និង​បញ្ចប់​ទៅ​វិញ​នៅ​ខែ​ក្រោយ​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​ ឆ្នាំ​២០២២៕

ប្រភព៖ Fabrizio Romano BBC

អត្ថបទ៖ ហ៊ីម រស្មី