៥​ប្រកួត​ចុងក្រោយ​អាមេរិក​មិន​ដែល​លេង​ឈ្នះ​អង់គ្លេស​ទេ ចុះ​យប់​នេះ?

  • 2022-11-25 08:05:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​នឹង​ប្រកួត​ទី​ពីរ​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ World Cup ​ទល់​នឹង​ជម្រើសជាតិ​អាមេរិក​នៅ​​រាត្រី​នេះ​ម៉ោង​២:០០​នាទី​​ដែល​នឹង​លេង​ក្នុង​កីឡដ្ឋាន Al Bayt។

ប្រវត្តិ​ជួប​គ្នា

ប្រទេស​ទាំង​ពីរ​ធ្លាប់​ប៉ះ​គ្នា​១១​ដង ហើយ​​៥​ប្រកួត​ចុងក្រោយ​អាមេរិក​មិន​ដែល​លេង​ឈ្នះ​អង់គ្លេស​ ពោល​ធ្លាប់​​ស្មើ​គ្នា​តែ​ម្ដង​គត់។ ប្រកួត​ចុងក្រោយ​របស់​ពួក​គេ​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​២០១៨ ជា​ការ​ប្រកួត​មិត្តភាព​ដោយ​កាល​នោះ​អង់គ្លេស​ឈ្នះ​៣-០។

  • អង់គ្លេស ៣-០ អាមេរិក
  • អង់គ្លេស ១-១ អាមេរិក
  • អង់គ្លេស ២-០ អាមេរិក
  • អាមេរិក ១-២ អង់គ្លេស
  • អង់គ្លេស ២-០ អាមេរិក

ប្រវត្តិ​ក្នុង World Cup

ឈ្នះដំណើរកម្សាន្ត ៤យប់-៥ថ្ងៃ ទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីទស្សនាការប្រកួត និងជួបផ្ទាល់ជាមួយលោក SON HEUNG-MIN! ចុច Link នេះ ដើម្បីចូលរួម និងអានការណែនាំបន្ថែម! បញ្ជាក់៖ ថ្ងៃផុតកំណត់ ០២ ធ្នូ ឆ្នាំ ២០២២

តោ​កំណាច​អង់គ្លេស​ជា​ក្នុង​មាន​ប្រវត្តិ​ក្រាស់ក្រែល​​ក្នុង​កម្មវិធី World Cup ធ្លាប់​ឡើង​មក​លេង​ចំនួន​១៦​ដង ក្នុង​នោះ​ឈ្នះ​ជើងឯក​ម្ដង​កាល​ពី​ឆ្នាំ​១៩៦៦ ពេល​ដែល​ពួក​គេ​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ អំឡុង​ព្រឹត្តិការណ៍​ឆ្នាំ​២០១៨ អង់គ្លេស​ដណ្ដើម​បាន​ចំណាត់​ថ្នាក់​លេខ​៤​ជា​លើក​​ទី​ពីរ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ក្រោយ​ប្រកួត​ចាញ់​បែលហ្ស៊ិក ២-០។

ចំណែក​អាមេរិក​បាន​ចូល​លេង World Cup ដំបូង​​បំផុត​នៅ​ឆ្នាំ​១៩៣០​ពេល​ដែល​អ៊ុយរុយហ្គាយ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ កាល​នោះ​ពួក​គេ​ដណ្ដើម​បាន​ចំណាត់​ថ្នាក់​លេខ​៣។ ក្នុង​ឆ្នាំ​២០២៦​ខាង​មុខ ពួក​គេ​នឹង​សហការ​ជាមួយ​កាណាដា​និង​ម៉ិកស៊ិក​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ World Cup។

ជម្រើស​​១១​នាក់​របស់​ក្រុម​ទាំង​ពីរ

  • អង់គ្លេស៖ Pickford; Trippier, Stones, Maguire, Shaw; Rice, Bellingham; Saka, Mount, Sterling; Kane
  • អាមេរិក៖ Turner; Dest, Zimmerman, Ream, A. Robinson; McKennie, Adams, Musah; Weah, Sargent, Pulisic

សម្រាប់​មតិ​អេដមីន​៖ អង់គ្លេស ២-១ អាមេរិក

អត្ថបទ៖ ហេង សុធារិទ្ធិ