អ៊ីរ៉ង់​ស៊ុត​វេល ២គ្រាប់​នៅ​ចុង​តង់ ក្រោយ​ប្រទាញប្រទង់​គ្នា​អស់​ ៩៩នាទី

  • 2022-11-25 12:22:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ៊ីរ៉ង់​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​វេល ដែល​មាន​កីឡាករ ១០នាក់ ក្នុង​លទ្ធផល ២ ទល់​នឹង ០ ខណៈ​បាល់​ទាំង​ ២គ្រាប់​នេះ​សុទ្ធ​តែ​ជា​បាល់​ចុង​តង់ និង​ស៊ុត​ដោយ​ខ្សែ​ការពារ​ទាំង​ ២។

ក្រុម​ជម្រើស​ជាតិ​ទាំង​ពីរ​នេះ​ប្រទាញប្រទង់​ក្នុង​លទ្ធផល ០ ទល់​នឹង ០ អស់​រយៈ​ពេល​ ៩៩នាទី (ដោយ​ថែម​ម៉ោង ៩នាទី​ពី​លើ​ការ​ប្រកួត ៩០នាទី)។ លុះ​នៅ​នាទី​ ៩០+៨ ខ្សែ​ការពារ​អ៊ីរ៉ង់​ Rouzbeh Cheshmi បាន​ស៊ុត​បំប៉ោង​សំណាញ់ទី​ ចេញ​ពី​ក្រៅ​ប្រអប់​គ្រោះថ្នាក់។

ក្រោយ​មក​ ក្រុម​វេល​ក៏​ព្យាយាម​ស្រវេស្រវ៉ា​ប្រដេញ​តាម​ស្មើ ស្រាប់​តែ​ខ្សែ​ការពារ​អ៊ីរ៉ង់​លេង​ស្រុះ​គ្នា​ល្អ ដោយ​តែត​បាល់​ចេញ ហើយ​អូស​ដាច់​ខ្សែ​ការពារ​របស់​វេល ហើយ​ក៏​បញ្ជូន​ឱ្យ​កីឡាករ Ramin Rezaeian បញ្ចូល​ទី​គ្រាប់​ទី ២ បាន​យ៉ាង​ងាយ​ស្រួល។

ប្រសិន​បើ​យើង​មើល​ស្ថិតិ ក្រុម​វេល​គ្រប់គ្រង​បាល់​ច្រើន​ជាង​អ៊ីរ៉ង់ ប៉ុន្តែ​ជា​អកុសល អ្នកចាំទី​វេល Hennessey។ យ៉ាងណាមិញ អ៊ីរ៉ង់​ស៊ុត​វេល ២១ជើង និង​ត្រូវ​គោលដៅ ៣ដង ខណៈ​វេល​ស៊ុត​បាន​តែ ១០ជើង​ ជាមួយ​នឹង​ការ​ចំ​គោលដៅ​តែ ៣ដង​ប៉ុណ្ណោះ៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម