​កីឡាករ​ឆ្នើម​ យុត​ រតនៈ៖​ ពួក​យើង​នឹង​ខំប្រឹង​បន្ត​ទៀត​ដើម្បី​អ្នក​គាំទ្រ​ខេត្ត​កំពត​យើង​

  • 2022-12-01 08:41:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ឆ្នើម​របស់​ក្រុម​បាល់ទះ​ ត្រីឆ្លាម​កំពត​ ថា​ពួកគេ​នឹង​ខំប្រឹង​ប្រែង​ប្រកួត​ឲ្យ​បាន​ល្អ​នៅ​ប្រកួត​បន្តបន្ទាប់​ទៀត​ដើម្បី​អ្នក​គាំទ្រ​របស់​ខ្លួន​ពិសេស​អ្នក​ខេត្ត​កំពត​នេះ​តែ​ម្ដង។​

ត្រីឆ្លាមកំពត (អាវខៀវ)

យុត​ រតនៈ​ បាន​ឲ្យ​ដឹង​ក្រោយ​ឈ្នះ​ក្រុម​ភ្ញៀវ​ ខ្លាពពក​បាត់ដំបង​ ម្សិលមិញ​នេះ​ថា​ ជ័យជម្នះ​មួយ​នេះ​គឺ​សម្រាប់​អ្នក​ខេត្ត​កំពត​នេះ​តែ​ម្ដង។​ រូប​គេ​សំណូម​ពរ​ដល់​អ្នក​ខេត្ត​កំពត​ជួយ​គាំទ្រ​បន្ថែម​ទៀត​មិន​ថា​ពេល​ឈ្នះ​ ឬ​ពេល​ចាញ់​ក៏​ដោយ។​

ត្រីឆ្លាមកំពត (អាវខៀវ)

កីឡាករ​ឆ្នើម​របស់​ត្រីឆ្លាម​កំពត​ខាង​លើ​បន្ថែម​ទៀត​ថា​ តាម​រយៈ​ប្រកួត​មុនៗ​គឺ​ធ្វើ​ឲ្យ​ក្រុម​មាន​សមត្ថភាព​រីកចម្រើន​ និង​ទទួល​បាន​បទពិសោធ​ល្អ​ៗ​បន្តបន្ទាប់។​ កាល​ពី​ប្រកួត​នៅ​សៀមរាប​គឺ​មាន​ចន្លោះ​ខ្វះខាត​មួយ​ចំនួន​ ប៉ុន្តែ​ដល់​ប្រកួត​លើក​ទី២​ នៅ​កំពត​នេះ​ក្រុម​បាន​កែប្រែ​ និង​ធ្វើ​បាន​ល្អឡើង​វិញ។​

ត្រីឆ្លាមកំពត (អាវខៀវ)

រតនៈ​ និង​ក្រុម​ទាំង​មូល​បាន​ផ្ដាច់ជ្ញា​ចិត្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ និង​លេង​ឲ្យ​រឹតតែ​បាន​ល្អ​ដើម្បី​មុខមាត់​ខេត្ត​ មុខមាត់​ក្រុម​ក៏​ដូច​ជា​អ្នក​គាំទ្រ​ខ្លួន​ផង​ដែរ។​

ការ​ប្រកួត​ដំណើរ​ឆ្ពោះ​ទៅ​ដណ្ដើម​ពាន​រង្វាន់​ Slamball​ ដែល​ជា​រៀបចំ​ដោយ​ Sabay​ និង​ Anchor​ នៅ​សប្ដាហ៍​ទី៥​ ម្សិលមិញ​នៅ​ខេត្ត​កំពត​គឺ​បាន​បញ្ចប់​ទៅ​ហើយ​ ដោយ​លទ្ធផល​ក្រុម​ម្ចាស់ផ្ទះ​ត្រីឆ្លាម​កំពត​ ឈ្នះ​លើ​ ខ្លាពពក​បាត់ដំបង​ ២-០ (សិត)៕​

យុត រតនៈ (ឆ្វេងគេបង្អស់)

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី