ក្លឹប​អារ៉ាប៊ីសាអូឌីត​នេះ​ ហ៊ាន​ឲ្យ​ Ronaldo ២០០លាន​អ៊ឺរ៉ូ​ក្នុង​មួយ​ឆ្នាំ​

  • 2022-12-06 10:31:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អារ៉ាប៊ីសាអូឌីត​ Al-Nassr ហ៊ាន​ចំណាយ​លើ​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo រហូត​ទៅ​ដល់​ប្រមាណ​ ២០០លាន​អ៊ឺរ៉ូ​ ក្នុង​មួយ​ឆ្នាំ​ ប្រសិន​បើ​កីឡាករ​នេះ​សម្រេច​ចិត្ត​ទៅ​លេង​ឲ្យ​ក្លឹប​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ BBC ក្នុង​ថ្ងៃ​នេះ​។

នៅ​ក្នុង​ខណៈ​នេះ​ Ronaldo មិន​មាន​ក្លឹប​ណា​លេង​ឡើយ​ព្រោះ​កីឡាករ​នេះ​ទើប​បញ្ចប់​កុងត្រា​ជា​មួយ​នឹង​ក្លឹប​ Manchester United កាល​ពី​ខែ​មុន​ ក្រោយ​កីឡាករ​នេះ​បាន​និយាយ​ក្នុង​កម្មវិធី​សម្ភាសន៍​មួយ​ដោយ​បាន​ធ្វើ​ការ​រិះ​គន់​ក្លឹប​បិសាច​ក្រហម​នេះ​ចំ​ៗ​តែ​ម្ដង​។

កីឡាករ​នេះ​ក៏​ធ្លាប់​បាន​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​រដូវកាល​ក្ដៅ​កន្លង​ទៅ​នេះ​ មាន​ក្លឹប​អារ៉ាប៊ីសាអូឌីត​មួយ​ហ៊ាន​ចំណាយ​លើ​​គេ​រហូត​ទៅ​ដល់​៣០៥លាន​អ៊ឺរ៉ូ​ ឲ្យ​តែ​មក​ ប៉ុន្តែ​គេ​បដិសេធ​មិន​ទៅ​ ព្រោះ​ពេល​នោះ​គិត​ថា​នៅ​មាន​ឱកាស​នៅ​ Man Utd ។

ទោះ​ជា​ព័ត៌មាន​ថា​ ក្លឹប​អារ៉ាប៊ីសាអូឌីត​ Al-Nassr ហ៊ាន​ឲ្យ​ Ronaldo រហូត​ដល់​២០០លាន​អ៊ឺរ៉ូ​ក្នុង​មួយ​ឆ្នាំ​មែន​ ក៏​ប៉ុន្តែ​ប្រភព​ជិតស្និទ្ធិ​បញ្ជាក់​ថា​ Ronaldo មិន​ទាន់​គិត​យ៉ាង​ម៉េច​នឹង​រឿង​នេះ​ទេ​ ដោយ​ពេល​នេះ​គឺ​គេ​ផ្ដោត​លើ​ការ​ប្រកួត​ World Cup ជួយ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្គាល់​សិន​៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី