ទំនង​ណាស់! ទាំង​នេះ​ជា​ក្រុម​ដែល​ត្រូវ​​ប៉ះ​គ្នា​ក្នុង​វគ្គ​​៨​ក្រុម​ចុងក្រោយ World Cup

  • 2022-12-08 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ World Cup ២០២២​ក្នុង​ប្រទេស​កាតា​​បាន​បញ្ចប់​​​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​ហើយ​​ អ្វី​ដែល​​សោកស្ដាយ​ក្រុម​មក​​ពី​អាស៊ី​បាន​ធ្លាក់​ត្រឹម​វគ្គ​នេះ​អស់​ទៅ​ហើយ។ ក្រុម​មក​ពី​អឺរ៉ុប​ដល់​ទៅ​៥​បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ ស្របពេល​ដែល​​ក្រុម​មក​ពី​អាមេរិក​ខាង​ត្បូង​មាន​២​ក្រុម និង​អាហ្រ្វិក​មួយ​ក្រុម។

ក្រុម​ដែល​បាន​ធ្លាក់​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ

ឈ្នះដំណើរកម្សាន្ត ៤យប់-៥ថ្ងៃ ទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីទស្សនាការប្រកួត និងជួបផ្ទាល់ជាមួយលោក SON HEUNG-MIN! ចុច Link នេះ ដើម្បីចូលរួម និងអានការណែនាំបន្ថែម! បញ្ជាក់៖ ថ្ងៃផុតកំណត់ ០២ ធ្នូ ឆ្នាំ ២០២២

  • អាមេរិក​​
  • អូស្ត្រាលី
  • ជប៉ុន
  • កូរ៉េខាងត្បូង
  • សេណេហ្គាល់
  • ប៉ូឡូញ
  • អេស្ប៉ាញ
  • ស្វីស

ក្រុម​ដែល​បាន​ឡើង​វគ្គ​៨​ក្រុម​ចុងក្រោយ និង​ត្រូវ​ប៉ះ​គ្នា

  • ហុល្លង់ vs អាហ្សង់ទីន
  • ក្រូអាត vs ប្រេស៊ីល
  • អង់គ្លេស vs បារាំង
  • ម៉ារ៉ុក vs ព័រទុយហ្គាល់ ​

ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​​ការ​ប្រកួត​ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ភ្ញាក់ផ្អើល​ជាង​គេ​គឺ​ជំនួប​រវាង​ម៉ារ៉ុក​ទល់​នឹង​អេស្ប៉ាញ។ ម៉ារ៉ុក​បាន​ទម្លាក់​អេស្ប៉ាញ​ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ក្រោយ​លេង​១២០​នាទី​លទ្ធផល​បាន​ត្រឹម ០-០។ មុន​ការ​ប្រកួត​មតិ​ជា​ច្រើន​ជឿជាក់​ថា អេស្ប៉ាញ​​​មាន​ឱកាស​ឈ្នះ​ច្រើន​ជាង​​ដោយ​មើល​ឃើញ​ទម្រង់​លេង​ខ្លី​ៗ​របស់​ពួក​គេ។

គេ​ការ​ពិត​ប្រកួត​ខាង​លើ​អេស្ប៉ាញ​ពិត​ជា​​ធ្វើ​​បាន​​ល្អ​ក្នុង​ការ​រក្សា​គ្រប់គ្រង​បាល់​ដល់​ទៅ​៧៥​% ខណៈ​ម៉ារ៉ុក​មាន​តែ​២៥​%​ប៉ុន្តែ។ យ៉ាងណា ម៉ារ៉ុក​បាន​ព្យាយាម​រក្សា​សំណាញ់​ទី​របស់​ខ្លួន​យ៉ាង​ល្អ រហូត​ឈាន​ដល់​បាល់​ប៉េណាល់ទី​។ ក្នុង​វគ្គ​រន្ធត់​នេះ​​អ្នក​ចាំ​ទី Bono បាន​ក្លាយ​ជា​វីរបុរស​របស់​ម៉ារ៉ុក​ដោយ​សង្គ្រោះ​​បាន​ដល់​ទៅ​៣​បាល់​ពី​សំណាក់​កីឡាករ​អេស្ប៉ាញ​​ដែល​បាន​ហ្វឹកហាត់​ទាត់​ប៉េណាល់ទី​​ជាង​មួយ​ឆ្នាំ​ទៅ​ហើយ​នោះ។

ក្នុង​វគ្គ​ដដែល​នេះ ព័រទុយហ្គាល់​ជា​ក្រុម​ដែល​បង្ហាញ​ទម្រង់​លេង​ល្អ​ជាង​គេ ក្រោយ​បាន​យក​ឈ្នះ​ស្វីស​ដល់​ទៅ ៦-១ ត្បិត​អវត្តមាន​ Cristiano Ronaldo ក៏​ដោយ។ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ព័រទុយហ្គាល់​បាន​បញ្ចេញ​សមត្ថភាព​លេច​ធ្លោ​ជាង​គេ ដោយ​សារ​តែ​អាច​រក​បាន​៣​គ្រាប់​ម្នាក់​ឯង​ក្នុង​ប្រកួត​ខាង​លើ និង​ក្លាយ​​ជា​កីឡាករ​ដំបូង​ធ្វើ​បាន Hat-Trick ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​នេះ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម