ណេតឆ្វេង៖​ ចាញ់​សៀមរាប​លើក​មុន​ ទើប​ធ្វើ​ឲ្យ​ក្រុម​អាច​ឈ្នះ​នៅ​ម្សិលមិញ​

  • 2022-12-22 07:41:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម​បាល់ទះ​ មាន់ជល់​កំពង់ចាម​ ថា​មុន​ឈាន​ដល់​ការ​ទទួល​បាន​ជ័យជម្នះ​ម្សិលមិញ​ ២-០​ ក្នុង​ពាន​រង្វាន់​ Slamball​ នេះ​ដោយ​សារ​តែ​ទទួល​បាន​បទ​ពិសោធ​ច្រើន​ពី​បរាជ័យ​ជា​មួយ​ក្រុម​ដំរីសៀមរាប​ កន្លង​ទៅ។​

មាន់ជល់កំពង់ចាម (ក្រហម)

សួ សុផាណេត​ ឬ​ ណេតឆ្វេង​ បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​តែ​ការ​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​ ការ​កែប្រែ​ចំណុច​ខ្វះខាត​ពេល​ប៉ះ​ ដំរីសៀមរាប​ និង​ទឹកចិត្ត​ចង់​ឈ្នះ​ ចង់​ឡើង​ទៅ​វគ្គ​បន្ត​ទើប​ជំរុញ​ឲ្យ​ក្រុម​របស់​ខ្លួន​ទទួល​បាន​ជ័យជម្នះ​ម្សិលមិញ​នៃ​កម្មវិធី​ Slamball​ សប្ដាហ៍​ទី៨​នេះ។​

មាន់ជល់កំពង់ចាម (ក្រហម)

កូន​ក្រុម​របស់​ខ្លួន​ខ្សោយ​ចាប់​សេវា​ពេល​ប៉ះ​សៀមរាប​ ប៉ុន្តែ​ក្រោយ​ពង្រឹង​ចំណុច​នេះ​មក​មើល​ឃើញ​ថា​ល្អ​ប្រសើរ​ជាង​ប្រកួត​មុនៗ។​ មួយ​វិញ​ទៀត​ការ​លេង​ក៏​យល់​ចិត្ត​គ្នាបាន​ល្អ​ផង​ដែរ​ ខណៈ​រៀប​យុទ្ធសាស្ត្រ​ថ្មី​ទៀត​នោះ​នាំ​ឲ្យ​ឈ្នះ​លើ​ ត្រីឆ្លាម​កំពត​ លទ្ធផល​ ២-០​ តែ​ម្ដង។​

មាន់ជល់កំពង់ចាម

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ពាន​រង្វាន់​ Slamball​ សប្ដាហ៍​ទី៨​ ម្សិលមិញ​ដែល​ធ្វើ​ឡើង​នៅ​ទី​រួច​ខេត្ត​កំពង់ចាម​នោះ​គឺ​ម្ចាស់​ផ្ទះ​ មាន់ជល់​កំពង់ចាម​ ឈ្នះ​ ត្រីឆ្លាម​កំពត​ បាន​ឡើង​ទៅ​វគ្គ​បន្ត​ទៀត​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​