Guardiola ទម្លាយ​ថា​ បេសកកម្ម​របស់​ខ្លួន​នៅ​ Man City នៅមិន​​ទាន់​បញ្ចប់​ទេ លុះ​ត្រា​តែ​មាន​លក្ខខណ្ឌ​មួយ

  • 2022-12-22 11:05:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Manchester City លោក Pep Guardiola បាន​ទម្លាយ​ថា បេសកកម្ម​របស់​ខ្លួន​ជាមួយ​នឹង​ក្លឹប​នេះ​នៅ​មិន​ទាន់​បញ្ចប់​ទេ ប្រសិន​បើ​ក្លឹប​នេះ​នៅ​តែ​មិន​ទាន់​ឈ្នះ​ពាន​ UEFA Champions League។

លោក​បាន​លើកឡើង​ថា៖ «ពាន​នេះ [សំដៅ​លើ​ពាន Champions League] ជា​ពាន​ដែល​យើង​ចង់​បាន ហើយ​អាណត្តិ​របស់​ខ្ញុំ​នៅ​ជាមួយ​ក្លឹប​នឹង​មិន​បញ្ចប់​ទេ បើ​មិន​ឈ្នះ​ពាន​នេះ»។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​នឹង​ធ្វើ​គ្រប់​យ៉ាង​ជាមួយ​ពេលវេលា​ដែល​យើង​មាន​រួម​គ្នា តែ​ខ្ញុំ​ចង់​និយាយ​ថា ពាន​នេះ​ជា​ពាន​ដែល​យើង​មិន​ទាន់​ឈ្នះ ហើយ​យើង​នឹង​ព្យាយាម​យក​វា​ឱ្យ​បាន​។ ខ្ញុំ​មាន​អារម្មណ៍​ថា យើង​នឹង​ឈ្នះ​ពាន​នេះ​នៅ​ពេល​ឆាប់ៗ»។

លោក Pep តាំង​ពី​មក​ដឹកនាំ​ក្លឹប Man City មក​ឈ្នះ​ពាន​ស្ទើរ​តែ​ទាំង​អស់​ហើយ មិន​ថា​ពាន​លីគ ឬ ពាន​ក្នុង​ស្រុក​ទេ នៅ​ឡើយ​តែ​ពាន​ក្របខ័ណ្ឌ​អឺរ៉ុប​ប៉ុណ្ណោះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម