ផ្អើល​អ្នក​ព្រៃវែង​ហើយ​ល្ងាច​នេះ!​ ស្មាត់​ឌូក​ ប៉ះ​ ម៉េងហួង​ ពាន​ Slamball​

  • 2022-12-24 01:43:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​បាល់ទះ​ Slamball​ ឈាន​ដល់​សប្ដាហ៍​ទី៩​ ហើយ​នៅ​ល្ងាច​នេះ ​ដែល​ជា​ការ​ប៉ះ​គ្នា​រវាង​ក្រុម​នាគព្រៃវែង​ ប៉ះ​ ត្រីឆ្លាំង​ភ្នំពេញ​ នៅ​តារាង​បាល់ទះ​ GS Club​ ក្នុង​ខេត្ត​ព្រៃវែង។​

ក្រុមនាគព្រៃវែង ប៉ះ ត្រីឆ្លាំងភ្នំពេញ

ការ​ប្រកួត​សប្ដាហ៍ទី៩​ នេះ​អាច​និយាយ​បាន​ថា​ជា​គូ​ធំ​ និង​សុទ្ធតែ​ជា​ជើង​ខ្លាំង​ប៉ះ​គ្នា​ហើយ។​ នាគ​ព្រៃវែង​ ត្រូវ​បើក​ទ្វា​ស្វាគមន៍​ភ្ញៀវ​ ត្រីឆ្លាំង​ភ្នំពេញ​ ដើម្បី​ប្រជែង​ជ័យជម្នះ​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​ដណ្ដើម​ពាន​រង្វាន់​ Slamball ​ឆ្នាំ​២០២២។​

សម្រាប់​ការ​ប្រកួត​ល្ងាច​ម៉ោង​៤​ នេះ​ដែរ​ ស្មាត់​ឌូក​ ដាក់​ក្ដី​សង្ឃឹម​រហូត​ដល់​ទៅ​ ៧០%​ ថា​ក្រុម​របស់​ខ្លួន​ទទួល​បាន​ជ័យជម្នះ​លើ​ ត្រីឆ្លាំង​ភ្នំពេញ។​ ហេតុ​ផល​ដែល​រូប​គេ​សង្ឃឹម​ច្រើន​បែប​នេះ​ ដោយ​សារ​តែ​ក្រុម​ខ្លួន​ធ្លាប់​ឈ្នះ​ ១ដង​ហើយ​ ខណៈ​បច្ចេកទេស​ សមត្ថភាព​ និង​របៀប​លេង​របស់​ដៃគូ​គឺ​បាន​ស្វែងយល់​រួចរាល់​ផង​ដែរ។​

ការ​ប្រកួត​ពាន​រង្វាន់​ Slamball​ សប្ដាហ៍​ទី៩​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​ព្រៃវែង​ នៅ​តារាង​បាល់ទះ​ GS Club​ វេលា​ម៉ោង៤ល្ងាច​តទៅ។​ ប្រសិន​បើ​ប្រិយមិត្ត​ចង់​ទស្សនា​ផ្ទាល់​អាច​អញ្ជើញ​ទៅ​បាន​នៅ​តារាង​ GS Club​ ឬ​ទស្សនា​តាម​ការ​ឡាយ​ (Live)​ លើ​ហ្វេសបុក​ផេក​ Sabay News Sport ​និង​ Anchor Beer (Cambodia)៕​

អត្ថបទ៖ នួន ស៊ីណា​