ចាប់​ផ្ដើម​ហើយ! ​ពាន​អន្ដរ​ក្រសួង-ស្ថាប័ន ​មាន​ក្រុម​ចូល​រួម​សរុប​៣០​ក្រុម​

  • 2022-12-25 09:13:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន»​ លើកទី៨ ​ឆ្នាំ២០២២​ ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ហើយ ​កាលពីថ្ងៃទី២៤ ខែធ្នូ ​កន្លង​ទៅ ​ដែល​មាន​ក្រុម​ចូល​រួម​សរុប​ដល់​ទៅ​៣០​ក្រុម​ឯ​ណោះ។

​កាល​ពី​ម្សិលមិញ​នេះ​ជា​ថ្ងៃ​បើក​ការ​ប្រកួត​អន្ដរ​ក្រសួង ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ឯកឧត្តម​ ស ​សុខា​ ប្រធាន​កិត្តិយស​នៃ​គណៈកម្មាធិការ​កីឡា​បាល់ទាត់​អន្តរ​ក្រសួង​ ឯកឧត្តម សុខ សប្បាយ​ណា ​ប្រធានគណៈកម្មាធិការ​កីឡា​បាល់ទាត់ ​អន្តរក្រសួង ​ឯកឧត្តម សូវ៉ាត សីលា ប្រធាន​គណ:​កម្មាធិការ​ប្រតិបត្តិ​ រួម​ជាមួយ​តំណាង​ក្រុមហ៊ុន ​ដៃ​គូរ​សហការ​ឧបត្ថម្ភ​ និងប្រតិភូ​ កីឡាករ​តំណាង​ក្រសួង​ស្ថាប័ន​ដែល​ត្រូវចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ ។

​នេះ​ជា​ការ​ចាប់​ផ្ដើម​ឡើង​វិញ​នៃ​ពាន​រង្វាន់​ខាង​លើ​ក្រោយ​ពី​ខកខាន​២​ឆ្នាំ​មក​ហើយ​ដោយសារ​តែ​មេរោគ​កូវីដ​១៩។ ​ដោយ​ឡែក​នៅ​លើក​នេះ​មាន​ក្រុម​ចូល​រួម​សរុប​ដល់​ទៅ​៣០​ក្រុម ​ហើយ​នេះ​ក៏​បាន​ស​បញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​រួម​ចំណែក​ក្នុង​វិស័យ​កីឡា​របស់​ស្ថាប័ន​ផ្សេង​ៗ​ផង​ដែរ។ ​ការ​ប្រកួត​ពាន​រង្វាន់​កីឡា​បាល់ទាត់«មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» ​លើកទី៨ ​ឆ្នាំ២០២២​ ឡើង​វិញ​ក្នុង​គោល​បំណង ​ដើម្បីបង្កើនស្មារតីសាមគ្គីភាព​ មិត្តភាព ពង្រីង​ និង​ពង្រឹក​កិច្ច​សហប្រតិបត្តិ​ការ​រវាង​មន្ត្រី​រាជការ​នៅ​តាម​ក្រសួង ​និង​ស្ថាប័ន ​ជាពិសេស​ជំរុញនិ​ង​បំផុស​ស្មារតី​ ស្រលាញ់​ចូលចិត្ត​ និង​លេង​កីឡា​ដើម្បី​សុខភាព។ ​លើស​ពី​នេះ​ទៅ​ទៀត​ កម្មវិធី​នេះ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ចលនា​ចូលរួម​ជាមួយ​កម្មវិធី​ Beyond The Games ​ក្នុង​ឆន្ទៈ​គាំទ្រ​និង​អបអរសាទរ​ ខណៈ​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​ ឆ្នាំ២០២៣ខាងមុខ ក្រោមទិសស្លោក កីឡាក្នុងសន្តិភាព។

​ការ​ប្រកួត​ពាន​រង្វាន់​កីឡា​បាល់ទាត់​ មិត្តភាព​យុវជន​អន្តរក្រសួង-ស្ថាប័ន​ លើកទី៨​ ឆ្នាំ២០២២​ ដែល​រៀបចំ​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជនកម្ពុជា​ (ស.ស.យ.ក) ​បានចាប់​ផ្ដើម​ប្រកួត​ពី​ថ្ងៃ​ទី​២៤​ខែ​ធ្នូ​ឆ្នាំ​២០២២​ខាង​មុខ​នេះ​ត​ទៅ​ហើយ ​និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​ ១៩​ខែ​មីនា​ឆ្នាំ​២០២៣​ខាង​មុខ៕

អត្ថបទ៖ ប្រុស យុទ្ធ