ក្លឹប​ធំៗ​យ៉ាង​តិច​ ៥ ចាប់​អារម្មណ៍​កីឡាករ​អង់គ្លេស​កើត​ឆ្នាំ២០០៣ មួយ​រូប

  • 2022-12-26 12:26:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ធំ​ៗ​នៅ​អឺរ៉ុប​យ៉ាង​តិច ៥ កំពុង​ដៀង​ខ្សែ​ភ្នែក​ចាប់​អារម្មណ៍​ខ្សែ​បម្រើ​ក្លឹប Borussia Dortmund និង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​កីឡាករ Jude Bellingham។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Athletic

ក្លឹប​ទាំង​ ៥នោះ​រួម​មាន ក្លឹប​មក​ពី​ទីក្រុង​មេនឆេស្ទើរ​ទាំង​ពីរ​គឺ City និង United ក្លឹប​អង់គ្លេស Liverpool និង​ Chelsea ហើយ​ក្លឹប​អេស្ប៉ាញ​មក​ពី​រាជធានី​ម៉ាឌ្រីដ Real Madrid។

សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា ខាង​ Dortmund មាន​បំណង​ចង់​លក់​កីឡាករ​រូប​នេះ​ក្នុង​តម្លៃ ១៣០លាន​អឺរ៉ូ ឬ ប្រហាក់ប្រហែល​នឹង ១៤០លាន​ដុល្លារ​អាមេរិក។ យ៉ាងណាមិញ សាមីខ្លួន​នា​ពេល​កន្លង​ទៅ​អះអាង​ថា ខ្លួន​នៅ​មិន​ទាន់​គិត​គូ​រឿង​ចាកចេញ​ពី​ Dortmund នោះ​ទេ។

Jude Bellingham កើត​ឆ្នាំ២០០៣ មាន​វ័យ ១៩ឆ្នាំ ចូល​លេង​ Dortmund តាំង​ពី​ឆ្នាំ២០២០​។ កីឡាករ​រូប​នេះ​លេង​បាន ១១២ប្រកួត​ហើយ​នៅ Dortmund ហើយ​ត្រូវ​បាន​គេ​ច្រើន​តែ​អួត​ថា ពូកែ​ចែក​បាល់​គេ​លេង៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម