អ្នកប្រឡងបាក់ឌុបរួច មិនដឹង​រៀនជំនាញ​អ្វី អាច​ស្វែងរក​ចម្លើយណែនាំ​ក្នុង​ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ មក​ដល់​ឆាប់ៗនេះ​

  • 2023-01-02 03:01:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីជំរុញសិស្សានុសិស្សទាំងអស់ដែលនឹងទើបប្រឡងសញ្ញាបត្រម​ធ្យមសិក្សាទុតិយភូមិច​ប់ថ្មីៗ​នេះ​មានឱកាសក្នុងការស្វែងរកជម្រើស និងមុខជំនាញនៅសាកលវិទ្យាល័យបានត្រឹមត្រូវ Sala ក្រោមការគាំទ្រដោយ​ក្រសួងអប់រំ យុវជន និង​កិច្ចការ នឹង​​រៀបចំ​ ​«ពិព័រណ៍ជំនាញ និង​ សាកល​វិទ្យាល័យ» ដែល​នឹង​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ​ ) ប្រព្រឹត្តទៅនៅថ្ងៃទី៦​-៧​ ខែមករា ឆ្នាំ ២០២៣ ។

ក្នុង​បំណង​ផ្តល់នូវការអប់រំប្រកបដោយគុណភាពសម្រាប់សិស្សានុសិស្សទូទាំងប្រទេសក្នុងតម្លៃ​សមរម្យ Sala គឺជាប្រព័ន្ធប្រតិបត្តិការទំនើបសម្រាប់សាលារៀន​ ដែលមានមូលដ្ឋាននៅក្នុងប្រទេស​កម្ពុជាក៏ដូចជាប្រទេសសិង្ហបុរីផងដែរ។

Sala មានគោលបំណងបំប្លែង និងធ្វើស្វ័យប្រវត្តិកម្មប្រព័ន្ធអប់រំ តាមរយៈនីតិវិធីទំនើប។ វាជាបេសកកម្មរបស់យើងក្នុងការជួយធ្វើឱ្យការគ្រប់គ្រងសាលារៀនកាន់តែងាយស្រួល និងសន្សំសំចៃ។

ចំពោះ​កម្មវិធី «ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ» ក្រៅពីការដាក់បង្ហាញ​អំពីព័ត៌មានសាកលវិទ្យាល័យ​​ ក្នុងនោះក៏មានកម្មវិធីចែករំលែកបទពិសោធន៍នៃការជ្រើសរើសជំនាញសិក្សា ក៏ដូចជាអាជីពការងារ ដែលមានការចូលរួមពីសំណាក វាគ្មិនកិតិ្តយស សាស្រ្តាចារ្យ តំណាងមកពីសាកលវិទ្យាល័យរដ្ឋ និងឯកជនផ្សេងៗគ្នាមកចែករំលែកបទពិសោធន៍ផងដែរ។

ជាមួយនោះផងដែរ ពួកយើងនិងបើក​ឱកាស​ឱ្យសិស្សនិស្សិត ឡើងមកធ្វើការតតាំងមតិ តាមប្រធានបទ ដែលកម្មវិធីដាក់ឱ្យ ដើម្បីញ៉ាំងកម្មវិធីឱ្យកាន់តែសប្បាយ ចែករំលែកចំណេះដឹង និងទទួលបានរង្វាន់ត្រលប់ទៅវិញផងដែរ​។

តាមរយៈកម្មវិធី «ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ» អ្នកចូលរួមនឹងទទួលបាននូវព័ត៌មានអំពីការសិក្សា វគ្គសិក្សា នៅសាកលវិទ្យាល័យរដ្ឋ​ និងឯកជននានាដែល ទាក់ទងនឹងជំនាញនៃការសិក្សា តម្លៃ និងរបៀបនៃការដាក់ពាក្យចូលរៀនដែលអាចធ្វើឱ្យសិស្សមានភាព ងាយស្រួល ក្នុងកម្មវិធីតែមួយ សិស្សានុសិស្សអាចស្វែងយល់ពីសាកលវិទ្យាល័យជាច្រើន ដោយមិនចាំបាច់ធ្វើដំណើរច្រើន។

មិនតែប៉ុណ្ណោះ សិស្សានុសិស្សនូវតែអាចមានឱកាសស្វែងយល់ពីខ្លួន ឯង កាន់តែច្បាស់ក្នុងការជ្រើសរើសនូវផ្លូវដើរបន្តរបស់ពួកគេ ឆ្លៀតក្នុងឱកាសនេះអ្នកចូលរួមអាចចោទជា សំណួរសួរទៅកាន់អ្នកតំណាងមកពីសាកលវិទ្យាល័យរដ្ឋ និងឯកជននានានូវចម្ងល់ដែលទាក់ទងនឹងជំនាញ និងសាកលវិទ្យាល័យបន្ថែម មិនតែប៉ុណ្តោះសិស្សក៏អាចមានឱកាសទទួលបាននូវអាហារូបករណ៍ ហើយការចូល រួមពិព័រណ៍នេះនឹងមិនតម្រូវឱ្យអ្នកចូលរួមបង់ប្រាក់នោះទេ។

Sala សង្ឃឹមថា «ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ» នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស នៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការជួយតម្រង់ទិសសិស្សានុសិស្ស និងនិស្សិតឱ្យមានសមត្ថភាព និងចំណេះដឹងគ្រប់គ្រាន់ ដើម្បីក្លាយជាបញ្ញាវ័ន្តដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយរុញច្រានប្រទេសកម្ពុជាឱ្យក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ។

កម្មវិធី «ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ» នឹង​ប្រព្រឹត្តទៅនៅថ្ងៃទី ៦-៧ ខែមករា ឆ្នាំ ២០២៣ ទីតាំងប្រព្រឹត្តនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ​)។

សូមចូលរួមទាំងអស់គ្នាដោយឥតគិតថ្លៃ ស្វែងរកជម្រើស និងមុខជំនាញនៅសាកលវិទ្យាល័យបានត្រឹមត្រូវ៕