Mbappe ត្រូវ​បាន​ក្លឹប​ដាក់​ឱ្យ​សម្រាក ១០ថ្ងៃ ក្រោយ​ចាញ់​ប្រកួត​លីគ

  • 2023-01-02 11:41:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​បារាំង​កីឡាករ Kylian Mbappe ត្រូវ​បាន​ក្លឹប Paris Saint-Germain ដាក់​សម្រាក​រយៈពេល ១០ថ្ងៃ ក្រោយ​ពី​ PSG ចាញ់​ Lens ក្នុង​ប្រកួត​លីគ ១ បារាំង ក្រោម​លទ្ធផល ៣-១។ នេះ​បើ​តាម​ការ​លើកឡើង​របស់​គ្រូ PSG លោក Christophe Galtier។

ក្រៅ​ពី​ Mbappe ខ្សែ​ការពារ​ម៉ារ៉ុក​កីឡាករ Achraf Hakimi ក៏​ត្រូវ​ដាក់​ឱ្យ​សម្រាក​ដែរ ប៉ុន្តែ​ Hakimi ត្រូវ​បាន​សម្រាក​ដោយសារ​តែ​ទទួល​ពិន័យ​កាត​ក្រហម។

មូលហេតុ​នៃ​ការ​សម្រាក​របស់​ Mbappe គឺ​ដោយសារ​តែ ខាង​ក្លឹប​ចង់​ឱ្យ​កីឡាករ​រូប​នេះ​សម្រាក​មួយ​រយៈ​សិន ក្រោយ​លេង​ប្រកួត​ជា​ច្រើន​មក​ហើយ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​​លោក Galtier។

កីឡាករ​ទាំង​ពីរ​នឹង​ខកខាន​បង្ហាញ​ខ្លួន​ចំនួន ២ប្រកួត ហើយ​រំពឹង​ថា​ត្រលប់​មក​លេង​វិញ​នៅ​ថ្ងៃ​ទី១៥ ខែ​មករា ដោយ​លេង​ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi តែ​ម្ដង៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម