ឆ្លៀត​ពេល​គ្រូ​ឱ្យ​ឈប់ ១០ថ្ងៃ Mbappe ហោះ​ទៅ​មើល​បាល់បោះ​នៅ​ញូវយ៉ក​ជាមួយ​ Hakimi

  • 2023-01-05 12:40:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​បារាំង Kylian Mbappe និង​ខ្សែ​ការពារ​ម៉ារ៉ុក​ Achraf Hakimi ហោះ​ទៅ​លេង​ទីក្រុង​ញូវយ៉ក​បន្ទាប់​ពី​កីឡាករ​ទាំង ២ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សម្រាក​រយៈពេល ១០ថ្ងៃ ក្រោយ​ជួយ​ក្លឹប Paris Saint-Germain បាន២ប្រកួត បន្ទាប់​ពី​ត្រលប់​ពី​ World Cup នៅ​កាតា​វិញ​កាល​ពី​ខែ​មុន។

បើ​តាម​ការ​បង្ហោះ​ក្នុង​បណ្ដាញ​អ៊ីនស្តាក្រាម​របស់​ Mbappe កីឡាករ​ទាំង​ពីរ​ក៏​បាន​ឆ្លៀត​ពេល​ចូល​មើល​ប្រកួត​កីឡា​បាល់​បោះ​ NBA របស់​សហរដ្ឋអាមេរិក ហើយ​ក៏​បាន​ដើរ​លេង​នៅ​តាម​ដង​ផ្លូវ​នៃ​បុរី​ញូវយ៉ក​ផង​ដែរ។

កីឡាករ​ទាំង​ពីរ​នឹង​រំពឹង​ថា​ត្រលប់​មក​វិញ​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ប៉ះ​នឹង​ក្លឹប Rennes នៅ​ថ្ងៃ​ទី១៥ ខែ​មករា​ខាង​មុខ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី