Ronaldo អាច​នឹង​ប្រកួត​ទល់​នឹង​ Messi នៅ​ក្នុង​ខែ​មករា​នេះ

  • 2023-01-09 10:56:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រកួត​ដំបូង​របស់​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo ជាមួយ​នឹង​ក្លឹប Al-Nassr អាច​នឹង​លេង​ត​ទល់​ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ Lionel Messi នៅ​ក្នុង​ខែ​មករា​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Telegraph

សារព័ត៌មាន​ខាង​លើ​បាន​ចុះ​ផ្សាយ​ថា ក្រុម Al-Nassr អាច​នឹង​ស្វាគមន៍​ទទួល​ក្លឹប​យក្ស​បារាំង​ Paris Saint-Germain សម្រាប់​ប្រកួត​មិត្តភាព​មួយ​នៅ​ក្នុង​ខែ​នេះ។ យ៉ាងណាមិញ ខាង​ក្លឹប PSG នៅ​មិន​ទាន់​បញ្ជាក់​ផ្លូវ​ការ​ទេ តែ​ខាង​ Al-Nassr បាន​ប្រាប់​អ្នក​កាសែត​ថា ការ​ប្រកួត​នេះ​អាច​នឹង​កើត​ឡើង​មែន។

យ៉ាងណាក៏ដោយ លោក Rudi Garcia ដែល​ជា​គ្រូ​បង្គោល​របស់​ក្លឹប Al-Nassr បង្ហាញ​ក្ដី​មិន​សប្បាយចិត្ត​នឹង​ការ​រៀប​ចំ​ការ​ប្រកួត​នេះ ដោយសារ​តែ​ការ​ប្រកួត​មិត្តភាព​នេះ​កៀក​នឹង​ប្រកួត​ក្នុង​លីគ​ពេក។

សូមជម្រាបផងដែរថា Ronaldo ខកខាន​លេង​ឱ្យ Al-Nassr ចំនួន ២ប្រកួត ដោយសារ​តែ​នៅ​ជាប់​បម្រាម​ដាក់​ដោយ​សមាគម​បាល់ទាត់​អង់គ្លេស៕

អត្ថបទ៖ ហ៊ីម រស្មី