ប្រធាន​ក្លឹប PSG ស្វែករក​ឱកាស​វិនិយោគ​លើ​ក្លឹប​នៅ​លីគ​កំពូល​អង់គ្លេស

  • 2023-01-09 11:11:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប​ Paris Saint-Germain លោក Nasser Al-Khelaifi កំពុង​តែ​ស្វែងរក​ឱកាស​ក្នុង​ការ​វិនិយោគ​ក្លឹប​នៅ​លីគ​កំពូល​អង់គ្លេស Premier League។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Sky Sports

ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា ប្រធាន​ក្លឹប PSG បាន​ជួប​ជាមួយ​ម្ចាស់​ក្លឹប Tottenham Hotspur លោក Daniel Levy នៅ​ក្នុង​សណ្ឋាគារ​មួយ​នា​ឯ​រាជធានី​ឡុងដុង។ យ៉ាងណាក៏ដោយ ខាង Spurs បាន​បដិសេធ​ថា​មាន​ជំនួប​បែប​នេះ​កើត​ឡើង។

សូមជម្រាប​ផង​ដែរ​ថា ម្ចាស់​ក្លឹប PSG គឺ​អាជ្ញាធរ​វិនិយោគ​កីឡា​កាតា (QSI) កំពុង​តែ​កាន់កាប់​ភាគ​ហ៊ុន​មួយ​ចំនួន​តូច​របស់​ក្លឹប​ព័រទុយហ្គាល់ Braga ហើយ​នៅ​ពេល​នេះ​ដែរ ខាង​រដ្ឋាភិបាល​កាតា​ក៏​ចង់​បង្កើន​ការ​កាន់កាប់​ភាគ​ហ៊ុន​នៃ​ក្លឹប​បាល់ទាត់​នានា​នៅ​ទូទាំង​ពិភពលោក ដោយ​រាប់​បញ្ចូល​ទាំង​អង់គ្លេស​ផង​ដែរ។

នៅ​អង់គ្លេស​ក្នុង​ពេល​នេះ​ដែរ ក្លឹប​ធំៗ​ដូច​ជា​ក្លឹប Manchester United និង​ក្លឹប​ Liverpool កំពុង​តែ​ប្រកូកប្រកាស​ដាក់​លក់៕

អត្ថបទ៖ ហ៊ីម រស្មី