Hazard នឹង​មិន​ចាកចេញ​ពី​ Real នៅ​ទីផ្សារ​រដូវ​រងា​ទេ

  • 2023-01-09 11:39:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប​បែលហ្សិក​កីឡាករ Eden Hazard នឹង​មិន​ចាកចេញ​ពី​ក្លឹប Real Madrid នៅ​ទីផ្សារ​រដូវ​រងា​ទេ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Athletic។

កុងត្រា​របស់​កីឡាករ​រូប​នេះ​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ២០២៤ ប៉ុន្តែ​ខាង​ Real Madrid ចង់​ឱ្យ​កីឡាករ​រូប​នេះ​ចាកចេញ​ឱ្យ​បាន​លឿនៗ ដោយសារ​តែ​ប្រាក់​ខែ​ថ្លៃ​ពេក ស្រប​ពេល​ទម្រង់​លេង​ក៏​ធ្លាក់​ចុះ​។

យ៉ាងណាមិញ Hazard បាន​ប្រាប់​ទៅ​ក្លឹប​ថា ខ្លួន​នឹង​មិន​ចាកចេញ​នៅ​ទីផ្សារ​រដូវ​រងា​ ដែល​នឹង​បញ្ចប់​នៅ​ចុង​ខែ​មករា​នេះ​ទេ ដោយសារ​តែ​ធុរៈ​ផ្ទាល់​ខ្លួន ប៉ុន្តែ​ Hazard អាច​នឹង​ចេញ​យ៉ាង​ហោច​ណាស់​ក៏​នៅ​រដូវ​ក្ដៅ​ឆ្នាំ២០២៣នេះ។

សូមជម្រាបផងដែរ​ថា Hazard មក​ដល់​ Real Madrid កាល​ពី​ឆ្នាំ២០១៩ ជាមួយ​នឹង​តម្លៃ​ក្បែរ ១៥០លាន​ដុល្លារ​អាមេរិក។ ចាប់​តាំង​ពី​ពេល​នោះ​មក កីឡាករ​បែលហ្សិក​រូប​នេះ​រក​បាន​តែ ៧គ្រាប់ ហើយ​លេង​បាន​ ៧៣ប្រកួត​ប៉ុណ្ណោះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី