ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ OFF ROAD​ សន្តិភាព៖​ រួម​ចំណែក​ផ្សព្វផ្សាយ​កីឡា​យានយន្ត​នៅ​កម្ពុជា​

  • 2023-01-10 09:02:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ OFF ROAD​ សន្តិភាព​ ឆ្នាំ​២០២៣​ នៅ​ខេត្ត​មណ្ឌលគិរី​ នឹង​រួមចំណែក​ផ្សព្វផ្សាយ​កីឡា​យានយន្ត​នៅ​កម្ពុជា​ឲ្យ​រឹតតែ​មាន​ទូលំទូលាយ​ និង​មាន​សក្ដានុពល​បន្ថែម​ទៀត។​

រូបភាពផ្ដល់ជូន

លោក​ ឡយ​ ភាល័យ​ ប្រធាន​ក្រុម​ការងារ​ CAMCAR ​បាន​ឲ្យ​ដឹង​ថា​ តាម​រយៈ​ការ​ប្រកួត​ OFF ROAD​ សន្តិភាព​នា​ពេល​ខាង​មុខ​នេះ​មជ្ឈដ្ឋាន​អន្តរជាតិ​ ពិសេស​ក្នុង​តំបន់​អាស៊ាន​នឹង​ដឹង​ថា​កម្ពុជា​មាន​ទីលាន​ប្រណាំង​កីឡា​យានយន្ត​ស្តង់ដារ​អន្តរជាតិ​ដែល​អាច​រៀបចំ​ការ​ប្រកួត​ដូច​នៅ​បរទេស​អីចឹង​ដែរ។

អ្នក​ជំនាញ​រូប​នេះ​បន្ថែម​ទៀត​ថា​ លោក​ផ្ទាល់​ក៏​ធ្លាប់​តែ​ឃើញ​ទីលាន​ប្រកួត​បែប​នេះ​នៅ​ប្រទេស​ថៃ​ វៀតណាម​ ឥណ្ឌូណេស៊ី​ជា​ដើម​។ ដូច្នេះ​ហើយ​ទីលាន ១២ម៉ូទ័រផាក ​នេះ​គឺ​ជា​ទីលាន​ស្តង់ដារ​ដំបូង​គេ​នៅ​កម្ពុជា​ដែល​អាច​រៀបចំ​ការ​ប្រកួត​ធំៗ​ដូច​បរទេស​បាន។​

រូបភាពផ្ដល់ជូន

ព្រឹត្តិការណ៍​ដ៏​ធំ​ខាង​លើ​នេះ​មិន​ត្រឹមតែ​ជួយ​ផ្សព្វផ្សាយ​ផ្នែក​កីឡា​យានយន្ត​នេះ​ប៉ុណ្ណោះ​ទេ​ ក៏​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ផង​ដែរ​ដើម្បី​មក​លេង​កម្សាន្ត​តាម​គោលដៅ​ទេសចរណ៍​ដូច​ជា​ ទឹកធ្លាក់ ​វាលស្មៅ​ រីស៊ត​ (Resorts) ​រមណីយដ្ឋាន​សំខាន់ៗ​នៅ​ខេត្ត​មណ្ឌលគីរី​ផង​ដែរ។​

កម្មវិធីប្រណាំង

រំលឹក​ដែរ​ថា​ ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត ​OFF ROAD​ សន្តិភាព​ ឆ្នាំ២០២៣​ នេះ​គឺ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី១៣​-១៥​ ខែ​មករា​ ឆ្នាំ​២០២៣​ នៅ​ទីលាន ១២ម៉ូទ័រផាក ក្នុង​ខេត្ត​មណ្ឌលគិរី​ ក្រោម​ការ​រៀបចំ​ដោយ​ក្លឹប​ OFF ROAD ​គោព្រៃ​មណ្ឌលគិរី​ និង​សហព័ន្ធ​កីឡា​យានយន្តកម្ពុជា៕​

លោក​ ឡយ​ ភាល័យ​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី