តាំងពីចូលឆ្នាំថ្មីមក តើសមាជិកទាំង ៧ របស់ BTS ធ្វើអ្វីខ្លះ?
- 2023-01-11 05:03:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាំងពីចូលឆ្នាំថ្មីមក តើសមាជិកទាំង ៧ របស់ BTS ធ្វើអ្វីខ្លះ?
ចន្លោះមិនឃើញ
នៅពេលនេះសមាជិក BTS កំពុងមមាញឹកនឹងការងាររៀងៗខ្លួន ស្របពេលខ្លះមានព័ត៌មានឲ្យអ្នកគាំទ្របានដឹងឮ ប៉ុន្តែខ្លះហាក់ដូចជាស្ងាត់ ជាហេតុ ARMY មានការអន្ទះសារចង់ដឹងថា តើពេលនេះពួកគេកំពុងធ្វើអ្វី?
ជាការស្រាយចម្ងល់បញ្ជាក់ សូមមកដឹងដូចខាងក្រោម នូវការធ្វើបច្ចុប្បន្នភាពថ្មីរបស់សមាជិក BTS ទាំង ៧៖
១. RM
ថ្មីៗនេះ មេក្រុម BTS ទើបបានចេញអាល់ប៊ុមទោល Indigo ហើយ RM ដែលជាម្ចាស់ស្នាដៃក៏បានបង្ហោះ Promote (ផ្សព្វផ្សាយ) ជាហូរហែដែរ។ ពិសេសថ្មីនេះ លោកថែមទាំងបានជួបជុំចំណាយពេលផ្ទាល់ខ្លួនដ៏មានតម្លៃជាមួយនឹងក្រុមគ្រួសារ និងមិត្តភ័ក្តិជិតស្និទ្ធទៀតផង។
មិនទាន់ចប់ទេ ក៏មានសេចក្ដីរាយការណ៍មកថា RM នឹងធ្វើដំណើរទៅកាន់ទៅគានើសហរដ្ឋអាមេរិក ជាមួយ Jungkook ដើម្បីចូលរួមកម្មវិធី GRAMMY អំឡុងថ្ងៃទី០៦ ខែកុម្ភៈ។
២. Jin
Jin បានចូលបម្រើទ័ពជាផ្លូវការហើយកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២២ ដោយមានការជូនដំណើរយ៉ាងកក់ក្ដៅពីសំណាក់សមាជិករួមក្រុមទាំង ៦រូប។
ជាក់ស្ដែងទោះបីជាត្រូវបាត់មុខពីសិល្បៈមួយរយៈ ប៉ុន្តែ Jin មិនទុកឲ្យ ARMY កណ្ដោចកណ្ដែងទេ ព្រោះលោកថែមទាំងបានរៀបចំទុកនូវវីដេអូ សម្រាប់អ្នកគាំទ្រជាទីស្រឡាញ់ ក្នុង ១ ខែ ១ វីដេអូ។ វីដេអូទាំងនោះផងដែរ នឹងត្រូវបានបង្ហោះជាប្រចាំរៀងរាល់ខែ រហូតដល់ពេល Jin ចប់កាតព្វកិច្ចជាផ្លូវការ។